អ្នកវិទ្យាសាស្ត្រកំពុងតាមដាន “ព្យុះព្រះអាទិត្យ” កាចសាហាវបំផុតវាយប្រហារភពផែនដី

ពិភពលោក
ថ្ថ្ងៃច័ន្ទ 13 ឧសភា 2024
អ្នកវិទ្យាសាស្ត្រកំពុងតាមដាន “ព្យុះព្រះអាទិត្យ”
កាចសាហាវបំផុតវាយប្រហារភពផែនដី

ក្រុមអ្នកវិទ្យាសាស្រ្តបាននិងកំពុងតាមដានបាតុភូតព្រះអាទិត្យ ចាប់តាំងពីការបញ្ចេញ Coronal Mass (CME) ទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ហើយវាបានកើតឡើង ៦ឬ៧ ដងរួចទៅហើយ ដែលបណ្តាលឱ្យចំហាយព្រះអាទិត្យជះមកផែនដីក្នុងល្បឿនរហូតដល់ ៨៣៥គីឡូម៉ែត្រក្នុងមួយវិនាទី។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Space.com។

អ្នកវិទ្យាសាស្ត្រកំពុងតាមដាន “ព្យុះព្រះអាទិត្យ”
កាចសាហាវបំផុតវាយប្រហារភពផែនដី

ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្នមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីព្យុះព្រះអាទិត្យត្រូវបានគេរាយការណ៍នៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញជាពិសេសអង្គការណាសាតែម្តងកំពុងតាមមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុតចំពោះព្រឹត្តិការណ៍នេះ។

អ្នកវិទ្យាសាស្ត្រកំពុងតាមដាន “ព្យុះព្រះអាទិត្យ”
កាចសាហាវបំផុតវាយប្រហារភពផែនដី

សូមរម្លឹកថា កាលពីឆ្នាំមុនក្រុមអ្នកវិទ្យាសាស្រ្តក៏បានទស្សន៍ទាយអំពីព្យុះនេះដែរ ដោយនិយាយថា ព្រះអាទិត្យត្រូវឆ្លងកាត់នូវអ្វីដែលគេហៅថា “អតិបរមានៃព្រះអាទិត្យ” ពេលចំណុចងងឹតដ៏ចម្លែកជាច្រើន បានលេចឡើងនៅលើផ្ទៃរបស់ខ្លួន។ ចំណុចព្រះអាទិត្យទាំងនេះមើលទៅដូចជាប្រជុំកោះ  វាបាញ់ចេញនូវថាមពលផ្ទុះដ៏ខ្លាំងក្លាសំដៅមកផែនដីដែលបណ្តាលឱ្យមាន “ព្យុះព្រះអាទិត្យ” អាចបំផ្លាញផ្កាយរណប និងរំខានដល់ប្រព័ន្ធអ៊ីនធឺណិតរាប់សប្តាហ៍៕