សូរ្យគ្រាសចិញ្ចៀនភ្លើងនឹងកើតឡើងចំថ្ងៃភ្ជុំធំ ដែលជាបាតុភូតតារាសាស្ត្រដ៏កម្រមួយ

ពិភពលោក
ថ្ថ្ងៃច័ន្ទ 2 តុលា 2023
សូរ្យគ្រាសចិញ្ចៀនភ្លើងនឹងកើតឡើងចំថ្ងៃភ្ជុំធំ ដែលជាបាតុភូតតារាសាស្ត្រដ៏កម្រមួយ

សូរ្យគ្រាសចិញ្ចៀនភ្លើង ដែលជាបាតុភូតតារាសាស្ត្រដ៏កម្រមួយនឹងឃើញវត្តមាននៅថ្ងៃទី១៤ តុលា ចំថ្ងៃភ្ជុំធំ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។

សូរ្យគ្រាសនោះនឹងឆ្លងកាត់រដ្ឋចំនួន៨ របស់សហរដ្ឋអាមេរិក ពីរដ្ឋអូរីហ្គិន ទៅកាន់រដ្ឋតិចសាស់ ចាប់ពីម៉ោង ៩:១៦am PDT ដល់ម៉ោង ១១:៥៦am CDT (ត្រូវនឹងម៉ោង ១១:១៦pm ដល់ម៉ោង ១១:៥៦pm នៅកម្ពុជា) ក្នុងថ្ងៃទី១៤ ខែតុលា។

សូរ្យគ្រាសចិញ្ចៀនភ្លើងនឹងកើតឡើងចំថ្ងៃភ្ជុំធំ ដែលជាបាតុភូតតារាសាស្ត្រដ៏កម្រមួយ

ទោះនៅកម្ពុជាពុំអាចមើលដោយផ្ទាល់បាន តែយើងអាចមើលតាមអ៊ីនធឺណេត លើការផ្សាយបន្តផ្ទាល់ពីគេហទំព័រ និងបណ្តាញសង្គម Youtube របស់ Space.com ឬ គេហទំព័រ និងបណ្តាញសង្គម Youtube របស់អង្គការ NASA ដោយពួកគេនឹងសួរសំណួរទៅកាន់អ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកមកទស្សនានៅទីតាំងផ្ទាល់តែម្តង។

បើតាមអង្គការ NASA បានឱ្យដឹងថា សូរ្យគ្រាសចិញ្ចៀនភ្លើង កើតឡើងនៅពេលព្រះច័ន្ទឆ្លងកាត់រវាងព្រះអាទិត្យ និងផែនដី ដោយបាំងបិទព្រះអាទិត្យពីការមើលឃើញរបស់យើងក្នុងរយៈពេលពីរបីនាទី។ ពេលគ្រប់យ៉ាងស្ថិតក្នុងគន្លងជួរតែមួយ ដោយព្រះច័ន្ទនៅចំងាយត្រឹមត្រូវដើម្បីគ្របដណ្តប់លើឌីសទាំងមូលរបស់ព្រះអាទិត្យ យើងនឹងទទួលបានសូរ្យគ្រាសសរុប៕