បាតុភូតតារាសាស្រ្តដ៏កម្រ ព្រះចន្ទ និងភព៥ទៀតនៅក្បែរៗគ្នាអាចមើលឃើញដោយភ្នែកផ្ទាល់នៅពាក់កណ្តាលខែនេះ

ពិភពលោក
ថ្ថ្ងៃពុធ 5 កក្កដា 2023
បាតុភូតតារាសាស្រ្តដ៏កម្រ ព្រះចន្ទ និងភព៥ទៀតនៅក្បែរៗគ្នាអាចមើលឃើញដោយភ្នែកផ្ទាល់នៅពាក់កណ្តាលខែនេះ

គេហទំព័រ Lives Science ចុះនាថ្ងៃទី០៤ បានឱ្យដឹងថា នឹងមានបាតុភូតតារាសាស្រ្តដ៏កម្រព្រះចន្ទ និងភពចំនួនប្រាំទៀតនៅក្បែរៗគ្នាអាចមើលឃើញដោយភ្នែកផ្ទាល់នៅពាក់កណ្តាលខែនេះ ខណៈមនុស្សជាតិអាចមើលបានត្រឹម ២ទៅ៣ដង ប៉ុណ្ណោះក្នុងមួយជីវិត។

បាតុភូតតារាសាស្រ្តដ៏កម្រ ព្រះចន្ទ និងភព៥ទៀតនៅក្បែរៗគ្នាអាចមើលឃើញដោយភ្នែកផ្ទាល់នៅពាក់កណ្តាលខែនេះ

ទស្សនាទិដ្ឋភាពដ៏កម្រនៅលើអាកាសពេលរាត្រី និងព្រឹកព្រលឹមមុនថ្ងៃរះក្នុងខែកក្កដាចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២១ ដោយព្រះចន្ទនឹងរំកិលខ្លួនទៅជិតភពទាំង៥ ក្នុងប្រព័ន្ធព្រះអាទិត្យរួមមានភពអង្គារ ភពសៅរ៍ ភពព្រហស្បតិ៍ ភពសុក្រ និងភពពុធ។ ក្នុងនោះ ព្រះចន្ទនឹងរះជាប់ភពសៅរ៍នៅថ្ងៃទី០៧, រះជាប់ភពព្រហស្បតិ៍ថ្ងៃទី១១, រះជាប់ភពពុធ ភពសុក្រ និងព្រះអង្គារចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១។

បាតុភូតតារាសាស្រ្តដ៏កម្រ ព្រះចន្ទ និងភព៥ទៀតនៅក្បែរៗគ្នាអាចមើលឃើញដោយភ្នែកផ្ទាល់នៅពាក់កណ្តាលខែនេះ

គួររម្លឹកថា ព្រឹត្តិការណ៍នេះអាចមើលបានគ្រប់ទីកន្លែងលើផែនដី រួមទាំងកម្ពុជាយើងផងដែរប្រសិនបើផ្ទៃមេឃស្រឡះល្អ។ អ្វី៕