កងកម្លាំងការពារប្រជាជន Myaing ថា ពួកគេ និងក្រុមអ្នកតស៊ូផ្សេងទៀតបានសម្លាប់មន្ត្រីប៉ូលីសរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចំនួន ៥នាក់ និងចាប់ខ្លួនមនុស្សចំនួន ៦នាក់ផ្សេងទៀត ខណៈពេលដែលវាយប្រហារអង្គភាពយោធារបបយោធា ដែលមានកងទ័ពចំនួន ១០០នាក់ រួមទាំងមន្រ្តីប៉ូលីសរយៈពេលប្រាំបីថ្ងៃនៅក្នុងស្រុក Pakokku តំបន់ Magwe ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែមេសា។
សមបញ្ជាក់ថា អង្គភាពយោធារបស់រដ្ឋាភិបាលបានប្រឈមមុខនឹងការវាយប្រហារជាបន្តបន្ទាប់ ដោយយន្តហោះគ្មានមនុស្សបើក ការវាយឆ្មក់ និងការទម្លាក់គ្រាប់បែកពីសំណាក់ក្រុមតស៊ូ ខណៈកំពុងធ្វើដំណើរពីទីប្រជុំជន Myaing ទៅកាន់ទីប្រជុំជន Pauk ។ ក្រុម PDF រឹបអូសបានអាវុធ និងគ្រាប់រំសេវ រួមជាមួយការចាប់ឃាត់ខ្លួនប៉ូលីសចំនួន ៦នាក់៕