រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អវត្តមាននៅក្នុងប្រទេស១សប្ដាហ៍ ព្រោះរវល់ទៅដកស្រង់បទពិសោធន៍

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 20 មេសា 2024
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អវត្តមាននៅក្នុងប្រទេស១សប្ដាហ៍ ព្រោះរវល់ទៅដកស្រង់បទពិសោធន៍

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អវត្តមាននៅក្នុងប្រទេស១សប្ដាហ៍ ព្រោះរវល់ទៅដកស្រង់បទពិសោធន៍

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អវត្តមាននៅក្នុងប្រទេស១សប្ដាហ៍ ព្រោះរវល់ទៅដកស្រង់បទពិសោធន៍

សមាសភាពគណៈប្រតិភូអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចរួមមានថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អវត្តមាននៅក្នុងប្រទេស១សប្ដាហ៍ ព្រោះរវល់ទៅដកស្រង់បទពិសោធន៍