អ្នកឧកញ៉ា សួរ វីរៈ ទិញរូបពីកំពូលអ្នកថតនៅកម្ពុជា ព្រមទាំងជួយដាំ និងរក្សាឈើចំនួន១០០ដើម

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 14 មេសា 2024
អ្នកឧកញ៉ា សួរ វីរៈ ទិញរូបពីកំពូលអ្នកថតនៅកម្ពុជា ព្រមទាំងជួយដាំ និងរក្សាឈើចំនួន១០០ដើម

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំអ៊ិចប្រេស បានទិញយករូបថតកំពូលអ្នកថតរូបនៅកម្ពុជាគឺលោក ឡាម៉ូ ក្នុងបំណងជួយដាំ និងថែរក្សាដើមឈើចំនួន ១០០ដើម។

លោក ឡាម៉ូ គឺជាអ្នកថតរូបដ៏ល្បីធ្លាប់ឈ្នះពានក្នុងការប្រកួតប្រជែងរូបថតនៅប្រទេសអង់គ្លេសនៅឆ្នាំ ២០១៨ ដែលគេទទួលស្គាល់ថា ជារូបតំណាងឱ្យកម្ពុជា និងជារូបថតជាប់លេខ ១ប្រចាំប្រទេសកម្ពុជាបានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីដើមខែមេសា ឆ្នាំ២០២៤ នេះថា បើគ្មានភពផែនដីក៏មិនមានយើង។ លោកមានក្តីស្រមៃដ៏តូចមួយក្នុងការកាត់បន្ថយការទ្បើងកំដៅនៃភពផែនដីហើយលោកនឹងចំណាយធនធានដែលនៅសេសសល់បន្តិចបន្ទួចក្នុងការចូលរួមជាមួយគម្រោងពិសេសនេះ “សូមថ្លែងអំណគុណដល់អ្នកឧញ៉ា សួរ វីរ: ជាអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែល បានជាវ រូបថតខ្ញុំបាទ សម្រាប់ដាំនិងថែរក្សាដើមឈើ ១០០ដើម។ ពុកម៉ែបងប្អូនអាចទាក់ទង មកខ្ញុំផ្ទាល់ ដើម្បីចូលរួមដាំ និងថែរក្សាដើមឈើបន្តបន្ទាប់ទៀត”។

អ្នកឧកញ៉ា សួរ វីរៈ ទិញរូបពីកំពូលអ្នកថតនៅកម្ពុជា ព្រមទាំងជួយដាំ និងរក្សាឈើចំនួន១០០ដើម

សូមរម្លឹកថា លោក “ឡាម៉ូ” ក្នុងដំណើរបេសកកម្មជាង១០ឆ្នាំ លើវិស័យថតរូបបែបច្នៃប្រឌិត និងការផ្សងព្រេងនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ស្នាដៃរូបថតចំនួន៤៤សន្លឹករបស់លោកបានដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលក្បាច់នៃសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញភូគីត្រា។ រូបភាពដែលបានដាក់តាំងពិពរណ៍គឺផ្តោតសំខាន់ទៅលើធម្មជាតិ សាសនា សិល្បៈ វប្បធម៌ ជីវភាព រស់នៅរបស់ប្រជាជន និងបូកបញ្ចូលជាមួយអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកឡាម៉ូ គឺពន្លឺ និងស្រមោល។ ចំពោះរូបភាពដែលលោក ឡាម៉ូ លក់គឺមានខ្នាតផ្សេងៗគ្នា និងមាន Limited Edition ខុសគ្នាហើយ ១ផ្ទាំងមានតម្លៃចន្លោះពី ២០០ដុល្លាររហូតដល់រាប់ពាន់ដុល្លារ៕

អ្នកឧកញ៉ា សួរ វីរៈ ទិញរូបពីកំពូលអ្នកថតនៅកម្ពុជា ព្រមទាំងជួយដាំ និងរក្សាឈើចំនួន១០០ដើម