មហាសេដ្ឋីអាមេរិក Elon Musk កាលពីថ្ងៃទី០៥ ខែមេសា ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនរថយន្ត Tesla នឹងបញ្ចេញនូវតាក់ស៊ីមនុស្សយន្ត នាថ្ងៃទី០៨ ខែសីហាក្នុងឆ្នាំនេះ។
ជុំវិញការផលិតតាក់ស៊ីបើកបរដោយមនុស្សយន្តនេះ ធ្វើឡើងក្រោយមានចចាមអារ៉ាមថា Tesla បានឈប់ផលិតនូវរថយន្តមានតម្លៃទាប ក៏ប៉ុន្តែនៅបន្ត អភិវឌ្ឍន៍រថយន្តបើកបរដោយមនុស្សយន្តដដែល ដោយព្យាយាមផលិតក្នុងបរិមាណតិច។
សូមរម្លឹកថា គិតត្រឹមត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ ក្រុមហ៊ុន Tesla គឺជាប់ឈ្មោះជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនបំផុតលើលោក ដោយលក់រថយន្តអគ្គិសនីបានរហូតដល់ទៅ ៣៨៧ ០០០គ្រឿង៕