តាំងពីដូនតាមករកផ្លូវស្រួលបួលប្រើប្រាស់មិនបាន រួមទាំងសេវាសុខភាព និងសាលារៀន ខណៈមានអ្នកភូមិ៣០០គ្រួសារ រស់នៅ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 2 វិច្ឆិកា 2021
តាំងពីដូនតាមករកផ្លូវស្រួលបួលប្រើប្រាស់មិនបាន រួមទាំងសេវាសុខភាព និងសាលារៀន ខណៈមានអ្នកភូមិ៣០០គ្រួសារ រស់នៅ

អ្នកភូមិពោធិ៍បឹង ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល នៃខេត្តកោះកុង ដែលមានពលរដ្ឋជាង៣០០គ្រួសារ កំពុងដង្ហើយរកផ្លូវល្អប្រើប្រាស់ សេវាសុខភាព និងសាលារៀន ដើម្បីសម្រួលដល់ជីវភាពព្រោះតាំងដូនតាមកពុំមានផ្លូវស្រួលបួលធ្វើដំណើរនោះទេ។

លោក យ៉ែម ខឿន មេភូមិពោធិបឹង បានអោយដឹងថា ចំនួនពលរដ្ឋរស់នៅក្នុងភូមិនេះមាន៣២៧គ្រួសារដែលមួយចំនួនជាជនជាតិដើមភាគតិចជង ប៉ុន្តែបច្ចុប្បន្នបានក្លាយស្ទើតែអស់ហើយ (សម្លេងមេភូមិ) ។អ្នកភូមិនៅតំបន់នេះប្រកបមុខរបរធ្វើស្រែចំការ រកអនុផលពីព្រៃឈើ រីឯការកាប់ឈើ និងដាក់អន្ទាក់មានភាគតិចប៉ុណ្ណោះ។ លោកបន្តថា អ្នកភូមិនេះពុំដែលបានផ្លូវគ្រោះក្រហមសម្រាប់ធ្វើដំណើរនោះទេតាំងពីដូនតាមក មណ្ឌលសុខភាពខ្វះពេទ្យជំនាញ និងសាលារៀនក៍ខ្វះខាតផងដែរ។ រហូតមកដល់រយៈពេលចុងក្រោយនេះមាននូវការសាងសង់ផ្លូវ តែមិនមានគុណភាពប្រើប្រាស់បានស្រួលបួលទេ។ សម្លេង

តាំងពីដូនតាមករកផ្លូវស្រួលបួលប្រើប្រាស់មិនបាន រួមទាំងសេវាសុខភាព និងសាលារៀន ខណៈមានអ្នកភូមិ៣០០គ្រួសារ រស់នៅ

មធ្យោបាយ និងស្ថានភាពផ្លូវដែលក្រុមការងារយើងខ្ញុំបានធ្វើដំណើរចូលទៅដល់ភូមិពោធិបឹងនេះ មានចម្ងាយ៦៣គីឡូម៉ែត្រ ដោយធ្វើដំណើរចេញពីផ្លូវជាតិលេខ៤៨ តាមផ្លូវគ្រោះក្រហមពីទីរួមស្រុកស្រែអំបិល។ ផុតផ្លូវគ្រោះក្រហមនេះយើងបានបន្តដំណើរតាមផ្លូវដីរអិលទើបសង់ថ្មីមិនរឹងមាំ ជាមួយផ្លូវរទេះក្នុងព្រៃដោយការប្រុងប្រយ័ត្នខ្ពស់ រីឯរថយន្តគឺកែឆ្នៃជាប្រភេទ Off Road បំពាក់ត្រើយ (ខ្សែកាបទាញអូតូ) និងសម្ភារជំនួយផ្សេងទៀតដូចជាខ្សែពួ ចប់កាប់ និងត្រសេះជាដើម  ព្រោះស្ថានភាពផ្លូវនៅទីនោះគឺមានឧបស័ក្គជាច្រើន៕ តាពេជ្រ

តាំងពីដូនតាមករកផ្លូវស្រួលបួលប្រើប្រាស់មិនបាន រួមទាំងសេវាសុខភាព និងសាលារៀន ខណៈមានអ្នកភូមិ៣០០គ្រួសារ រស់នៅ