ប៉ូលីសបាននិយាយកាលពីថ្ងៃចន្ទថា បុរសម្នាក់ត្រូវបានចាប់ខ្លួនករណីយកកាំបិតទៅចា.ក់មនុស្ស 17នាក់ឱ្យរបួសធ្ងន់ស្រាលនៅលើរថភ្លើងក្នុងទីក្រុងតូក្យូក្នុងរាត្រីបុណ្យ Halloween។ ការធ្វើដូចនេះបុរសនោះបានប្រាប់អ្នកស៊ើបអង្កេតថា មកពីគាត់ស្រឡាញ់តួអង្គ Batman តួអង្គ Joker ។
ក្នុងចំណោមអ្នករងរបួសទាំង 17នាក់នោះ បុរសចំណាស់ម្នាកអាយុ 70ឆ្នាំ ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរបន្ទាប់ពីលោក Hattori ជាជនសង្ស័យចាក់ចំដើមទ្រូង ខណៈដែលរថភ្លើង Keio Line កំពុងធ្វើដំណើរនៅម៉ោងប្រហែល 8យប់។ រីឯជនរងគ្រោះ ១៦នាក់ផ្សេងទៀតដែលមានអាយុចន្លោះពីក្មេងជំទង់ដល់អាយុ៦០ឆ្នាំ រងរបួសស្រាលកំពុងសម្រាកព្យាបាល។
ជនសង្ស័យ Kyota Hattori អាយុ 24ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុដោយសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតបាសារភាពថាគាត់ "ចង់សម្លាប់មនុស្សដើម្បីទទួលទោសប្រហារជីវិត" ដោយមានគម្រោង "គិតចាប់ពីខែមិថុនាមកថាធ្វើដូចនេះនិងត្រូវបានកាត់ទោសប្រហារជីវិត”៕