មេប៉ូលីសចរាចរណ៍រាជធានីភ្នំពេញ និងបក្ខពួកត្រូវបានមេធាវីម្នាក់ប្ដឹងពីបទចាប់ឃុំឃាំង និងបង្ខាំង ស្ត្រីភេទដោយខុសច្បាប់

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 28 មីនា 2024
មេប៉ូលីសចរាចរណ៍រាជធានីភ្នំពេញ និងបក្ខពួកត្រូវបានមេធាវីម្នាក់ប្ដឹងពីបទចាប់ឃុំឃាំង និងបង្ខាំង ស្ត្រីភេទដោយខុសច្បាប់

លោក អ៊ូច សុភត្រា ជាមេធាវីម្នាក់ មានអត្តលេខ៧០១ បានដាក់ពាក្យបណ្ដឹងទៅ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយចោទប្រកាន់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ និងបក្ខពួក ពីបទចាប់ឃុំឃាំង និងបង្ខាំងកូនក្ដីរបស់គាត់ខុសច្បាប់ ដោយទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ក្នុងរឿងគ្រោះថ្នាក់ចរាចរម៉ូតូបុកពីក្រោយរថយន្ត។

មេប៉ូលីសចរាចរណ៍រាជធានីភ្នំពេញ និងបក្ខពួកត្រូវបានមេធាវីម្នាក់ប្ដឹងពីបទចាប់ឃុំឃាំង និងបង្ខាំង ស្ត្រីភេទដោយខុសច្បាប់

នៅក្នុងពាក្យបណ្ដឹងនោះបានសរសេររៀបរាប់ថា «កាលពីវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ពេលដែលស្ត្រីជាកូនក្ដីរបស់លោកកំពុងឈប់រថយន្តរង់ចាំភ្លើងស្ដុបនៅលើ ផ្លូវ២០០៤ ស្រាប់តែមានម៉ូតូមួយគ្រឿង
បានបើកបរមកបុករថយន្តនោះចំពីក្រោយបណ្ដាលឱ្យជនបង្ករងរបួសធ្ងន់ ហើយរថយន្តរបស់កូនក្ដីលោកផ្នែកខាងក្រោយបានបែកកញ្ជក់ និងកំប៉ិត។ បន្ទាប់ពីកើតហេតុ មន្ត្រីនគរបាលក៍បានបញ្ជូនខ្លួនកូនក្ដីលោកទៅការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ និងបានសាកសួរ ហើយកូនក្ដីលោកក៍បានបំភ្លឺថា គាត់គឺជាជនរងគ្រោះដែលត្រូវគេបុកពីក្រោយ ប៉ុន្តែមន្ត្រីនគរបាលចរាចរមិនព្រមស្ដាប់ឡើយ និងបានបង្ខាំងកូនក្ដីលោកក្នុងបន្ទប់ឃុំឃាំងចាប់ពីម៉ោង២យប់រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ទើបព្រមដោះលែងកូនក្ដីរបស់លោកវិញ បន្ទាប់ពីបងប្អូនរបស់កូនក្ដីនោះបានស្នើសុំការអន្តរាគមន៍ពីលោកស្នងការនគរបាល រាជធានីភ្នំពេញ»។

មេប៉ូលីសចរាចរណ៍រាជធានីភ្នំពេញ និងបក្ខពួកត្រូវបានមេធាវីម្នាក់ប្ដឹងពីបទចាប់ឃុំឃាំង និងបង្ខាំង ស្ត្រីភេទដោយខុសច្បាប់

ទាក់ទងបញ្ហានេះលោកមេធាវី អ៊ូច សុភត្រា បានឱ្យ 1Post ដឹងថា ពាក្យបណ្ដឹងបានដាក់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទនោះនៅមិនទាន់ឃើញគេកោះហៅកូនក្ដីលោកទៅសួរនាំនៅឡើយទេ។ សម្លេង

ចំណែកលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យ 1Post ដឹងថា ការងារនេះលោកស្នងការបានឱ្យក្រុមការងារធ្វើការស្រាវជ្រាវ ដោយសួរនាំខាងក្រុមការងារការរិយាល័យចរាចរណ៍ ពិសេសលោក ដេ ម៉ៅ និងធ្វើរបាយការណ៍ជូនគាត់។ សម្លេង

មេប៉ូលីសចរាចរណ៍រាជធានីភ្នំពេញ និងបក្ខពួកត្រូវបានមេធាវីម្នាក់ប្ដឹងពីបទចាប់ឃុំឃាំង និងបង្ខាំង ស្ត្រីភេទដោយខុសច្បាប់

ចំណែក លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឱ្យដឹងថា លោកកំពុងតែធ្វើរបាយការណ៍និងរៀបចំដាក់ជូនថ្នាក់ដឹកនាំពិនិត្យជាមួយអ្នកនាំពាក្យ។

សូមបញ្ជាក់ថា នៅក្នុងពាក្យបណ្ដឹងនោះក៏បានសរសេររៀបរាប់ផងថា «ទង្វើ និងសកម្មភាពរបស់ លោកប្រធានការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ និងបក្ខពួក គឺជាសកម្មភាពចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីខ្លោកយ៉ាងធ្ងន់ធ្ងរ ពិសេសកូនក្ដីលោកជាស្ត្រីភេទទន់ខ្សោយ និងជាជនរងគ្រោះថែមទៀត ហើយក៍សូមទាមទារជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារអាម៉េរិក»៕ ដោយ៖ តាពេជ្រ