គណៈប្រតិភូធុរកិច្ចអាមេរិកដ៏ធំ រាប់បញ្ចូលទាំងក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Mark Zuckerberg គឺក្រុមហ៊ុន Meta Platforms, Boeing និង GE Vernova ជាដើម គ្រោងនឹងបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមក្នុងសប្ដាហ៍នេះ ដើម្បីបន្តកិច្ចសហប្រតិបត្តិការផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សម្រាប់ការបំពេញទស្សនកិច្ចដ៏ធំរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកជាង ៥០ក្រុមហ៊ុន កើតឡើងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានពង្រឹងចំណងមិត្តភាពជាមួយប្រទេសវៀតណាម ឱ្យដល់កម្រិតខ្ពស់បំផុតមួយកាលពីឆ្នាំទៅ។ កិច្ចប្រជុំនេះនឹងធ្វើឡើងពីថ្ងៃអង្គារ៍ រហូតដល់ថ្ងៃព្រហស្បតិ៍ស្របពេលក្រុមហ៊ុនដែលចូលរួម មានមួយចំនួនធំគឺបានចាប់ផ្ដើមអាជីវកម្មនៅប្រទេសវៀតណាមរួចរាល់ហើយ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះក្រៅពីក្រុមហ៊ុនដ៏ធំដូចជា Meta ក៏នៅមានក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើនទៀតដូចជា Koch Industries, Roblox និង UL Solutions ក៏នឹងមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចជនអាមេរិក អាស៊ានដែលធ្វើនៅប្រទេសវៀតណាមផងដែរ៕