ក្រុមហ៊ុន Apple បានឈានដល់ការទូទាត់ប្រាក់ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងចោទប្រកាន់នាយកប្រតិបត្តិរបស់ខ្លួន

ពិភពលោក
ថ្ថ្ងៃអាទិត្យ 17 មីនា 2024
ក្រុមហ៊ុន Apple បានឈានដល់ការទូទាត់ប្រាក់ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងចោទប្រកាន់នាយកប្រតិបត្តិរបស់ខ្លួន

សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Apple បានឈានដល់ការទូទាត់ប្រាក់ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងចោទប្រកាន់នាយកប្រតិបត្តិរបស់ខ្លួនគឺលោក Tim Cook ដែលរងការចោទបានបោកប្រាស់ម្ចាស់ភាគហ៊ុនដោយលាក់បាំងការធ្លាក់ចុះនៃតម្រូវការ iPhone នៅក្នុងប្រទេសចិន។

ការដោះស្រាយបឋមត្រូវបានដាក់នៅថ្ងៃសុក្រសប្តាហ៍នេះ ជាមួយតុលាការស្រុកអាមេរិក ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនៅរង់ចាំការសម្រេចពីចៅក្រមស្រុកអាមេរិកលោកស្រី Yvonne Gonzale Rogers ជាមុនសិន ទើបឈានដល់ការទូទាត់។

ក្រុមហ៊ុន Apple បានឈានដល់ការទូទាត់ប្រាក់ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងចោទប្រកាន់នាយកប្រតិបត្តិរបស់ខ្លួន

កើតចេញពីការប្រកាសដែលមិនបានរំពឹងទុករបស់ក្រុមហ៊ុន Apple នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅពេលដែលក្រុមហ៊ុនបានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនរហូតដល់ ៩ពាន់លានដុល្លារ ដោយបន្ទោសភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

បើតាមលោក Time Cook បានប្រាប់វិនិយោគិនកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ CEO ថា បើទោះបីជាក្រុមហ៊ុន Apple ប្រឈមមុខនឹងសម្ពាធនៃការលក់នៅក្នុងទីផ្សារដូចជាប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងតួកគី ដែលរូបិយប័ណ្ណបានធ្លាក់ចុះក៏ដោយ «ខ្ញុំនឹងមិនដាក់ប្រទេសចិននៅចំណុចនោះជាដាច់ខាត»៕ 

ក្រុមហ៊ុន Apple បានឈានដល់ការទូទាត់ប្រាក់ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងចោទប្រកាន់នាយកប្រតិបត្តិរបស់ខ្លួន