ផ្លូវជាតិលេខ១០ កោះកុង ពោធិ៍សាត់ បាត់ដំបង សាងសង់បាន ៧៧,៨១% ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជាសង់បាន ៣៩,០០%

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 18 កុម្ភៈ 2024
ផ្លូវជាតិលេខ១០ កោះកុង ពោធិ៍សាត់ បាត់ដំបង សាងសង់បាន ៧៧,៨១% ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជាសង់បាន ៣៩,០០%

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ (កោះកុង,ពោធិ៍សាត់,បាត់ដំបង) ប្រវែងសរុប ១៩៨,៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់ គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។ នេះបើតាមការឱ្យដឹងពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវជាតិលេខ១០ កោះកុង ពោធិ៍សាត់ បាត់ដំបង សាងសង់បាន ៧៧,៨១% ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជាសង់បាន ៣៩,០០%

ផ្លូវមួយនេះបានដំណើរការចាប់ផ្ដេីមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាប្រភេទផ្លូវ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST),ប្រវែងផ្លូវ ១៩៨,៥១៨គម, ទទឹង ៩ម ដែលរយៈពេលសាងសង់៦៦ខែ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។

ចំណែកស្ពានដែលខ្ពស់ជាងគេនេះ ពេលស្ថាបនារួច នឹងក្លាយជាទីទាក់ទាញសម្រាប់អ្នកដំណើរ៕

ផ្លូវជាតិលេខ១០ កោះកុង ពោធិ៍សាត់ បាត់ដំបង សាងសង់បាន ៧៧,៨១% ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជាសង់បាន ៣៩,០០%