ក្រោយអ្នកជំងឺម្នាក់ស្លាប់ បន្ទាប់ពីទទួលសេវាកម្មពីបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឯកជមួយនៅស្រុកស្រែអំបិល ទើបឱ្យកែ..

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 15 មករា 2024
ក្រោយអ្នកជំងឺម្នាក់ស្លាប់  បន្ទាប់ពីទទួលសេវាកម្មពីបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឯកជមួយនៅស្រុកស្រែអំបិល ទើបឱ្យកែ..

បុរសម្នាក់អាយុ ៥៩ឆ្នាំ រស់នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានអក្ការក្ដៅខ្លួនអស់កម្លាំងបានមកទទួលសេវានៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ សុខា ស្រែអំបិល ត្រូវបានបុគ្គលិកនៅទីនោះធ្វើការព្យួរសារូមអស់ជាជាច្រើនប្លោក ចាប់ពីម៉ោងជាង ៩ព្រឹករហូតដល់ម៉ោងជាង ៤ល្ងាច អ្នកជំងឺក៏បានប្រកាច់ ទើបគ្រូពេទ្យឱ្យសាច់ញាតិបញ្ជូនបន្តតាមម៉ូតូទៅរកមណ្ឌលសុខភាពរបស់រដ្ឋ ប៉ុន្តែជាអកុសលគឺបានស្លាប់មុនពេលទៅដល់ នាំឱ្យមានការភ្ញាក់ផ្អើលកាលពីចុងខែធ្នូ កន្លងទៅ។ នេះបើតាមការលើកឡើងពីប្រពន្ធជនរងគ្រោះ។

លោក តាំ សុខា ដែលជាភាគីបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ សុខា ស្រែអំបិល បានឱ្យ 1Post ដឹងថា នៅកន្លែងលោកអត់មានមនុស្សប្រកាច់ស្លាប់ទេ។ ហើយលោកក៏បានផ្អាកជាបណ្ដោះអាសន្នដើម្បីកែតម្រូវឡើងវិញទៅលើការលើកស្លាក និងការកំណត់ចំនួនគ្រែជាដើម មុននឹងបើកដំណើរការឡើងវិញ។ សម្លេង

ក្រោយអ្នកជំងឺម្នាក់ស្លាប់  បន្ទាប់ពីទទួលសេវាកម្មពីបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឯកជមួយនៅស្រុកស្រែអំបិល ទើបឱ្យកែ..

បើតាមលោកស្រី សន សុខ ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅវេលាកើតហេតុនោះបន្ទាប់ពីប្ដីរបស់គាត់ត្រូវបានពេទ្យព្យួរសារូមអស់ចំនួន ៣ប្លោកតូច ដល់តែសារូមលើកទី ៤ ប្លោកធំ ព្យួរអស់តែបន្តិចស្រាប់តែប្រកាច់ ហើយពេទ្យបានដកសារូមចេញឱ្យក្រុមគ្រួសារបញ្ជូនបន្តទៅពេទ្យបង្អែករបស់រដ្ឋ ដែលអ្នកស្រុកហៅថាពេទ្យកងពល។ សម្លេង

ចំណែកលោក ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានឱ្យដឹងថា កាលពីថ្ងៃដែលបុរសខាងលើស្លាប់លោកមិនបានដឹងទេ គ្មានអ្នករាយការណ៍មក និងមិនបានធ្វើកោសល្យវិច័យ អត់មានអ្នកណាប្រាប់។ សម្លេង

បើតាមប្រភពដំណឹង 1Post ទទួលបានក្រោយកើតហេតុច្រើនថ្ងៃមកហើយ ទើបឃើញអាជ្ញាធរបានចុះផ្អាកសកម្មភាពបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ សុខា ស្រែអំបិល ខាងលើ ហើយក៏ធ្លាយរឿងមកថា រកស៊ីបំពានច្បាប់អនុញ្ញាត ព្រោះកម្រិតត្រឹមបន្ទប់ពិគ្រោះ ច្បាប់អនុញ្ញាតត្រឹមឱ្យដាក់គ្រែចំនួនពីរ សម្រាប់ពិគ្រោះយោបល់ជាមួយអ្នកជំងឺតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតជំនាញ តែនៅទីនោះបានដាក់គ្រែចំនួន៣ ប៉ៅអ៉ីចំនួន៥ លក់ថ្នាំពេទ្យ និងឱ្យអ្នកជំងឺសម្រាកនៅព្យាបាលជាច្រើននាក់ នាំឱ្យគេកើតឆ្ងល់ថាធ្វើបែបនេះដូចជាមន្ទីរសម្រាកព្យាបាលទៅហើយ តើមានសម្ភារគ្រប់គ្រាន់សម្រាប់សង្រ្គោះ និងក្រុមគ្រូពេទ្យជំនាញមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលឬទេ បានជាលើកស្លាកយេហោធំៗនូវពាក្យ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅបែបនេះ សូមអ្នកពាក់ព័ន្ធជួយបញ្ជាក់លម្អិតផង។

ក្រោយអ្នកជំងឺម្នាក់ស្លាប់  បន្ទាប់ពីទទួលសេវាកម្មពីបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឯកជមួយនៅស្រុកស្រែអំបិល ទើបឱ្យកែ..

ទាក់ទងបញ្ហាខាងលើ លោក សៅ សូនី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិស្រែអំបិល មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីឃើញសញ្ញាគ្រីសពីរទទួលសារសំណួរនៅក្នុងបណ្ដាញតេឡេក្រាមរបស់លោក ដែលក្រុមការងារយើងបានសាកសួរ។

សូមរម្លឹកថា កន្លងទៅធ្លាប់មាននៅទីតាំងក្លីនិចកែសម្ផស្ស បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ មួយចំនួនបើកធ្វើអាជីវកម្មបានយ៉ាងលូន ដល់តែមានមនុស្សស្លាប់ ឬ មានបញ្ហាណាមួយកើតឡើងទប់លែងជាប់ ទើបធ្លាយរឿងមកថារកស៊ីល្មើសច្បាប់ គ្រាដែលបើកដំណើរការនៅទីប្រជុំជនក្រោមខ្សែភ្នែកសមាសភាពចម្រុះជាច្រើន តែបែជាបណ្ដែតបណ្ដោយឱ្យកើតមានបាន ដែលប្រជាពលរដ្ឋគួរតោងប្រយ័ត្នមុននឹងធ្វើការសម្រេចចិត្តទទួលយកសេវា ថាតើជាអ្នកជំនាញពិតប្រាកដ ឬ ជ្រកក្រោមឈ្មោះគេដើម្បីរកស៊ី។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងបន្តព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ SP

វីដេអូ https://www.facebook.com/share/v/pvZbxLH5CTSBRwf4/?mibextid=WC7FNe