Elon Musk ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កំពុងធ្វើឱ្យនាយកគ្រប់គ្រង Tesla និង SpaceX ព្រួយបារម្ភ

ពិភពលោក
ថ្ថ្ងៃច័ន្ទ 8 មករា 2024
Elon Musk ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កំពុងធ្វើឱ្យនាយកគ្រប់គ្រង Tesla និង SpaceX ព្រួយបារម្ភ

នាយកប្រត្តិបត្តិនិងអ្នកជិតស្និទ្ធនឹង Elon Musk មានការព្រួយបារម្ភអំពីការប្រើប្រាស់ថ្នាំរបស់គាត់ ដែលមានដូចជា LSD, កូកាអ៊ីន, អ៊ិចស្តាស៊ី (MDMA) និងប្រភេទពួកផ្សិតសន្ដំអារម្មណ៍។

ការប្រើប្រាស់ថ្នាំទាំងនេះអាចប៉ះពាល់ដល់អាកប្បកិរិយារបស់ Elon Musk ហើយប៉ះពាល់ដល់សុខភាពរបស់គាត់ និងក្រុមហ៊ុនទាំង 6 ព្រមទាំងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ Elon Musk ផងដែរ។

ការប្រើប្រាស់ថ្នាំខុសច្បាប់អាចបំពានគោលនយោបាយរបស់រដ្ឋាភិបាល និងបង្កការខូចខាតដល់តម្លៃក្រុមហ៊ុនរាប់រយលានដុល្លារ និងប៉ះពាល់ដល់តួនាទីសំខាន់របស់កម្មវិធីអវកាសអាម៉េរិកផងដែរ៕ The Wall Street Journal

Elon Musk ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កំពុងធ្វើឱ្យនាយកគ្រប់គ្រង Tesla និង SpaceX ព្រួយបារម្ភ