ថៃទទួលបានភ្ញៀវទេសចរបរទេសសរុបប្រហែល ២៣,៨៨ លាននាក់ចាប់តាំងពីដើមឆ្នាំមក ជាមួយក្ដីរំពឹងអាចទាក់ទាញភ្ញៀវចិនបាន ៣,៥ លាននាក់

ពិភពលោក
ថ្ថ្ងៃអង្គារ 28 វិច្ឆិកា 2023
ថៃទទួលបានភ្ញៀវទេសចរបរទេសសរុបប្រហែល ២៣,៨៨ លាននាក់ចាប់តាំងពីដើមឆ្នាំមក ជាមួយក្ដីរំពឹងអាចទាក់ទាញភ្ញៀវចិនបាន ៣,៥ លាននាក់

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរពី ៣,៤ ទៅ ៣,៥ លាននាក់ពីប្រទេសចិននៅឆ្នាំនេះ ពោលគឺទាបជាងគោលដៅរបស់ខ្លួនបើទោះបីជាបានដាក់ចេញនូវកម្មវិធីគ្មានទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ។ 

របាយការណ៍បាននិយាយថា ភ្ញៀវទេសចរចិនប្រហែល ៣,០១ លាននាក់បានមកទស្សនាប្រទេសនេះរហូតមកដល់ពេលនេះ។ ប្រទេសចិនគឺជាប្រភពទីផ្សារសម្រាប់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ ជាមួយនឹងភ្ញៀវទេសចរចិនចំនួន ១១ លាននាក់នៅមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ឆ្នាំ ២០១៩ ដែលស្មើជាងមួយភាគបួននៃការមកដល់ទាំងអស់នៅឆ្នាំនោះ។ 

ថៃទទួលបានភ្ញៀវទេសចរបរទេសសរុបប្រហែល ២៣,៨៨ លាននាក់ចាប់តាំងពីដើមឆ្នាំមក ជាមួយក្ដីរំពឹងអាចទាក់ទាញភ្ញៀវចិនបាន ៣,៥ លាននាក់

លោក Chattan Kunjara Na Ayudhya ទេសាភិបាលរង TAT ទទួលបន្ទុកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងបានប្រាប់សន្និសីទសារព័ត៌មានថា "សេដ្ឋកិច្ចធ្លាក់ចុះរបស់ប្រទេសចិនធ្វើឱ្យប្រជាជនព្រួយបារម្ភអំពីការចំណាយលើវិស័យទេសចរណ៍" ។ លោកបានបន្តឱ្យដឹងទៀតថា ការបាញ់ប្រហារនៅផ្សារទំនើបក្នុងទីក្រុងបាងកកក៏បានប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរផងដែរ។ គូររម្លឹកថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបមានប្រហែល ២៣,៨៨ លាននាក់ចាប់តាំងពីដើមឆ្នាំមក៕ ប្រភព CNA

ថៃទទួលបានភ្ញៀវទេសចរបរទេសសរុបប្រហែល ២៣,៨៨ លាននាក់ចាប់តាំងពីដើមឆ្នាំមក ជាមួយក្ដីរំពឹងអាចទាក់ទាញភ្ញៀវចិនបាន ៣,៥ លាននាក់