ប្រៃសណីយ៍កម្ពុជា ប្រកាសលក់ឡៃឡុងទំនិញបញ្ញើដែលគ្មានអាសយដ្ឋានយកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 6 កញ្ញា 2023
ប្រៃសណីយ៍កម្ពុជា ប្រកាសលក់ឡៃឡុងទំនិញបញ្ញើដែលគ្មានអាសយដ្ឋានយកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា

កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ប្រៃសណីយ៍កម្ពុជា បានជូនដំណឹងដល់សាធារណៈជន ឬក្រុមហ៊ុន ឱ្យបានដឹងថា ដោយមានការរីករាលដាលជាសកលនៃជំងឺកូវីត១៩ បណ្តាលឱ្យប្រៃសណីយ៍កម្ពុជាមានការកកស្ទះបញ្ញើមួយចំនួនដែលគ្មានអាសយដ្ឋានអ្នកផ្ញើ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើ ឬ អ្នកទទួលឃើញ មិនអាចបញ្ជូនត្រលប់ទៅប្រទេសដើមវិញបាន និងគ្មានសំណូមពរឱ្យបញ្ជូនត្រលប់ ហើយបញ្ញើទាំងនោះត្រូវបានរក្សាទុកចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១។

ប្រៃសណីយ៍កម្ពុជា ប្រកាសលក់ឡៃឡុងទំនិញបញ្ញើដែលគ្មានអាសយដ្ឋានយកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ដោយពិនិត្យលើកញ្ចប់បញ្ញើទាំងនោះមានសម្ភារៈមួយចំនួនមិនអាចទុកបន្តទៀតបាន ដូច្នេះប្រៃសណីយ៍ កម្ពុជានឹងធ្វើការលក់ឡៃឡុង ហើយថវិកាដែលលក់បាននឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

ប្រៃសណីយ៍កម្ពុជា ប្រកាសលក់ឡៃឡុងទំនិញបញ្ញើដែលគ្មានអាសយដ្ឋានយកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា