លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សាទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ១១៥ដុល្លារ។ ការណែនាំដូចនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសជួសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្ដ្រី សសុខា ថ្លែងថាបដោយមើលឃើញតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនរបស់កម្ពុជាហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួន ដូច្នេះហើយដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការធ្វើលិខិតឆ្លងដែន ស្ថាប័នជំនាញពាក់ព័ន្ធគួរសិក្សាលើការងារនេះ ដើម្បីអាចបញ្ចុះតម្លៃកម្រិតណាមួយជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា បច្ចុប្បន្នសេវាធ្វើលិខិតឆ្លងដែនមានតម្លៃ១១៥ដុល្លារ ដោយប្រើពេល១ខែ និងមានតម្លៃផ្សេងទៀតទៅតាមអ្នកចង់បានលឿន ហើយលិខិតឆ្លងដែនទាំងអស់មានសុពលភាព១០ឆ្នាំសម្រាប់ការប្រើប្រាស់៕