កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់សង្ស័យជាម្ចាស់ទីតាំង ចំណែកនារីរងគ្រោះចំនួន១២នាក់ត្រូវបានរំដោះ ក្រោយការបង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នាដែលសង្ស័យបង្កប់សេវ៉ាផ្លូវភេទនៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ កាលយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
ប្រភពដំណឹងបានឱ្យដឹងថា ហាងកាហ្វេទាំង៥ទីតាំងខាងលើគឺបើកលក់ទាំងយប់ទាំងថ្ងៃ និងមានបង្កប់សេវាផ្លូវភេទ ក្រោយមកកម្លាំងជំនាញបានស៊ើបអង្កេតរហូតនៅយប់កើតហេតុទើបធ្វើការចុះបង្ក្រាបតែម្ដង។ ក្នុងនោះកម្លាំងសមត្ថកិច្ចរកឃើញវត្ថុតាងមានស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន រីឯជនសង្ស័យយកទៅចាត់វិធានតាមនីតិវិធី៕ រំចង់