
លោក សម រង្ស៉ី នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បានវាយប្រហារសម្ដេចតេជោរ រឿងទិញសញ្ជាតិ និងលិខិតឆ្លងដែន តាមផេកហ្វេសបុករបស់លោក ខណៈក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បដិសេដ្ឋលើសារព័ត៌មាន The Guardian ថា បានចុះផ្សាយលើសការពិតដូចន័យក្នុងលិខិតថ្លែងការណ៍ខាងក្រោម៖

មិនត្រឹមប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលតេជោសែន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានលើកឡើងថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាង ច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។

«បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន»៕