គណបក្សឈ្នះឆ្នោតនៅថៃ នៅតែមានជំហរទាមទារយកតំណែងប្រធានសភាបើទោះជាមានការគំរាមដើរចេញពីរដ្ឋាភិបាលចម្រុះ

ពិភពលោក
ថ្ថ្ងៃសៅរ៍ 27 ឧសភា 2023
គណបក្សឈ្នះឆ្នោតនៅថៃ នៅតែមានជំហរទាមទារយកតំណែងប្រធានសភាបើទោះជាមានការគំរាមដើរចេញពីរដ្ឋាភិបាលចម្រុះ

គណបក្សឆ្ពោះទៅមុខ (Move Forward) ដែលបានឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅប្រទេសថៃ នៅតែប្រកាន់ជំហរទាមទារយកតំណែងប្រធានសភាបើទោះជាមានការគំរាមដើរចេញពីរដ្ឋាភិបាលចម្រុះ៨គណបក្សរបស់មេបក្សភឿថៃដែលដឹកនាំដោយកូនស្រីពៅរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។

សមាជិកសភាទើបជាប់ឆ្នោតលោកស្រី Sirikanya Tansakun បានប្រកាសកាលពីថ្ងៃទី២៥ ខែឧសភា ថា គណបក្សត្រូវការតំណែងនេះដើម្បីជំរុញការផ្លាស់ប្តូរដែលខ្លួនបានសន្យាជាមួយអ្នកបោះឆ្នោតថៃរួមទាំងការតាក់តែងរដ្ឋធម្មនុញ្ញថ្មីដោយពន្លឿននីតិវិធីនីតិបញ្ញត្តិនៅពេលដែលខ្លួនបង្កើតរដ្ឋាភិបាលចម្រុះ។

គណបក្សឈ្នះឆ្នោតនៅថៃ នៅតែមានជំហរទាមទារយកតំណែងប្រធានសភាបើទោះជាមានការគំរាមដើរចេញពីរដ្ឋាភិបាលចម្រុះ

លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រៅពីអំណាចនីតិប្រតិបត្តិ យើងមានរបៀបវារៈចំនួន ៣ដែលតម្រូវឱ្យយើងទទួលបានតំណែងជាប្រធានផ្នែកនីតិបញ្ញត្តិផងដែរ។ទាំងនេះរួមបញ្ចូលទាំងការជំរុញរបស់យើងសម្រាប់ច្បាប់ ៤៥ដែលនឹងអនុញ្ញាតឱ្យយើងអនុវត្តគោលនយោបាយដូចពេលយើងធ្វើយុទ្ធនាការ។ គោលដៅសំខាន់បីគឺ ១វិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីធ្វើឱ្យប្រទេសថៃកាន់តែមានប្រជាធិបតេយ្យ។ ២ការអនុម័តច្បាប់ឲ្យរីកចម្រើន។ ៣ពង្រឹងតម្លាភាព និងការដាក់បញ្ចូលប្រជាពលរដ្ឋក្នុងសភា។

លោកស្រីបានពន្យល់ថាក្រៅពីការនាំយកសេចក្តីព្រាងច្បាប់ចំនួន ៤៥នេះគណបក្សឆ្ពោះទៅមុខក៏ប្តេជ្ញាក្នុងការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលនឹងត្រូវបានអនុវត្តដោយសមាជិកជាប់ឆ្នោតនៃសភារៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ។

គណបក្សឈ្នះឆ្នោតនៅថៃ នៅតែមានជំហរទាមទារយកតំណែងប្រធានសភាបើទោះជាមានការគំរាមដើរចេញពីរដ្ឋាភិបាលចម្រុះ

តាមរយៈការទទួលបានតំណែងប្រធានសភា គណបក្សនឹងអាចធានាបាននូវដំណើរការរលូននៃការធ្វើវិសោធនកម្មធម្មនុញ្ញនិងត្រួសត្រាយផ្លូវសម្រាប់សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។ លោកស្រីបានបន្ថែមថា របៀបវារៈនេះមានសារៈសំខាន់ដូចដែលគ្រប់គណបក្សចម្រុះបានយល់ព្រមនៅក្នុងអនុស្សារណៈយោគយល់គ្នាMoU។

ដើម្បីបញ្ចប់បេសកកម្មនេះ វាចាំបាច់ត្រូវមានប្រធានសភាមួយរូបដែលមានការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ សមាជិកសភាដែលជាប់ឆ្នោតក៏បាននិយាយផងដែរថា គណបក្សមានបំណងបង្កើតសភាបើកចំហ និងលើកកម្ពស់ការចូលរួមជាសាធារណៈនៅក្នុងប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពរបស់ពួកគេ។

គណបក្សឈ្នះឆ្នោតនៅថៃ នៅតែមានជំហរទាមទារយកតំណែងប្រធានសភាបើទោះជាមានការគំរាមដើរចេញពីរដ្ឋាភិបាលចម្រុះ

អនុប្រធានគណបក្សឆ្ពោះទៅមុខលោកស្រី Sirikanya Tansakun បានបង្ហាញទំនុកចិត្តថា គណបក្សភឿថៃនឹងមិនដកខ្លួនចេញពីក្រុមចម្រុះចំពេលមានការខ្វែងគំនិតគ្នាលើតំណែងប្រធានសភាដែលគណបក្សទាំងពីរចង់បាន។ លោកស្រីក៏បានផ្តល់ការធានាផងដែរថាគណបក្សរបស់លោកស្រីនឹងមិនចាក់ដៃគូណាមួយពីក្រោយខ្នងនោះទេ ហើយស្វាគមន៍ការពិភាក្សាអំពីបញ្ហាទាំងអស់ដែលគ្រប់ភាគីព្រួយបារម្ភ។

លោក Piyabutr Saengkanokkul អគ្គលេខាធិការនៃគណបក្សចលនាវឌ្ឍនភាព និងជាអ្នកយុទ្ធសាស្ត្រសំខាន់ក្នុងយុទ្ធនាការបោះឆ្នោតបាននិយាយកាលពីថ្ងៃអង្គារថា តំណែងប្រធានសភាគឺជារឿងមួយដែល MFP មិនអាចបាត់បង់ទេ៕