បក្សីកវែង ពេលហែលទឹកច្រឡំជាសត្វពស់នៅពេលអ្នកឃើញ នោះគឺសត្វស្មោញ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 4 តុលា 2021
បក្សីកវែង ពេលហែលទឹកច្រឡំជាសត្វពស់នៅពេលអ្នកឃើញ នោះគឺសត្វស្មោញ

សត្វស្មោញ គឺជាបក្សីមួយប្រភេទ ដែលមានលក្ខណះពិសេសអាចហែល និងមុជទឹកមើលទៅដូចជាសត្វពស់ ដោយសារ វាមានកវែង ចំពុះរួចដូចដាវ សំបុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ 

សត្វប្រភេទនេះច្រើនរស់នៅតាមតំបន់ បឹង វាលភក់ និងទន្លេធំៗ។ ដោយគេសង្គេតឃើញមានវត្តមានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងតំបន់តូចមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ 

បក្សីកវែង ពេលហែលទឹកច្រឡំជាសត្វពស់នៅពេលអ្នកឃើញ នោះគឺសត្វស្មោញ

ចំពោះជីវសាស្ត្ររស់នៅវិញបក្សីនេះពូកែមុជទឹកចាប់ត្រីជាអាហារ ព្រមទាំងធ្វើការបន្តពូជចាប់ពីខែមិថុនាដល់ខែមីនា និងមានពងចំនួនចន្លោះពី៤ទៅ៦ពង ក្នុងមួយរដូវបន្តពូជ។

បច្ចុប្បន្នគម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការជាមួយប្រជាសហគមន៍ និងអ្នកភាគីពាក់ព័ន្ធទាំងអស់ដើម្បីការពារសត្វនេះក៏ដូចជាសត្វដែលរងគ្រោះជិតផុតពូជទាំងអស់ស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕

បក្សីកវែង ពេលហែលទឹកច្រឡំជាសត្វពស់នៅពេលអ្នកឃើញ នោះគឺសត្វស្មោញ