បាត់កូនក្រមុំ ៤ថ្ងៃតាំងពីសង្ក្រាន្តឆ្នាំថ្មីមិនដឹងទៅណា ម្ដាយកំពុងប្រកាសស្វែងរក

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 21 មេសា 2023
បាត់កូនក្រមុំ ៤ថ្ងៃតាំងពីសង្ក្រាន្តឆ្នាំថ្មីមិនដឹងទៅណា ម្ដាយកំពុងប្រកាសស្វែងរក

មេងស្រីម្នាក់ក្រោយជិះម៉ូតូចេញពីផ្ទះទៅរកទិញទឹកផឹក ស្រាប់តែមិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារភ័យ តាមស្វែងរកអស់រយៈពេល៤ថ្ងៃមកហើយមិនឃើញ ក៏ប្រកាសស្វែងរកកូនស្រី និងប្តឹងសមត្ថកិច្ចឱ្យជួយ។

ប្រភពដំណឹងបានឱ្យដឹងថា ក្មេងស្រីនោះមានឈ្មោះ ហម ដាលីន អាយុ១៩ឆ្នាំ មានលំនៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ បានបាត់ខ្លួនតាំងពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ថ្ងៃចូលឆ្នាំដំបូង ហើយគិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅមិនទាន់ឃើញកូនស្រីវិលត្រឡប់មកផ្ទះវិញជាមួយម៉ូតូ ១គ្រឿងម៉ាកហុង ដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HN-3696។

បាត់កូនក្រមុំ ៤ថ្ងៃតាំងពីសង្ក្រាន្តឆ្នាំថ្មីមិនដឹងទៅណា ម្ដាយកំពុងប្រកាសស្វែងរក

ក្រុមគ្រួសារក្មេងស្រីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញ ឬស្គាល់ក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយទាក់ទងផ្តល់ដំណឹងមកតាមលេខទូរស័ព្ទរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ០៧១ ៤៤២២ ៦៦៦៕

បាត់កូនក្រមុំ ៤ថ្ងៃតាំងពីសង្ក្រាន្តឆ្នាំថ្មីមិនដឹងទៅណា ម្ដាយកំពុងប្រកាសស្វែងរក