ព្រះសង្ឃវាយតប់គ្នាផ្អើលញោមញាតិនៅក្នុងពិធីសូត្រមន្ត ព្រោះតែការប្រកាន់ខ្ញាល់រឿងគង់នៅកៅអីជួរមុខក្រោយ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 18 មេសា 2023
ព្រះសង្ឃវាយតប់គ្នាផ្អើលញោមញាតិនៅក្នុងពិធីសូត្រមន្ត ព្រោះតែការប្រកាន់ខ្ញាល់រឿងគង់នៅកៅអីជួរមុខក្រោយ

ព្រះសង្ឃ​ទាំង​២​អង្គ​បាន​វាយតប់​គ្នា​ចំ​មុខ  គ្រាដែលព្រះសង្ឃផ្សេងទៀតនិងអ្នកភូមិកំពុង​ធ្វើ​ពិធី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ឱកាស​បុណ្យ​សង្ក្រាន្ត នៅ​ក្បែរកុដិក្នុងវត្ត Pho Sri Sawang Arom កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ធ្វើឱ្យមហាជនជាច្រើនកើតឆ្ងល់ចង់ដឹងពីមូលហេតុនៃការឈ្លោះប្រកែករវាងព្រះសង្ឃ។ វីដេអូ https://www.facebook.com/watch/?v=965038451176348&mibextid=cr9u03

​ព្រះសង្ឃ Phra Korapaphon ជាព្រះចៅអធិការ​វត្ត​ភូ​ស្រី​ស្វាង​អារម្មណ៍  ស្ថិតនៅក្នុងឃុំ​ចោម​ប្រា ស្រុក​ចោម​ប្រា ខេត្ត​សុរិន្ទ ប្រទេសថៃ បានមានសង្ឃដីការថា  អាត្មាត្រូវ​ញោមញាតិ​និមន្ត​ទៅ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ខាង​ចេតិយ​តម្កល់​ធាតុ​​អ្នក​ស្លាប់  អាត្មាមិន​ដឹង​ថា​តើ​ព្រះសង្ឃ​ទាំង​២​អង្គ​នេះ​មាន​បញ្ហា​ឬ​ក៏​រឿង​អ្វី​នោះ​ទេ​ពី​មុន​មក ព្រោះអាត្មាអង្គុយនៅកៅអីជួរមុខ  ហើយឃើញ​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​វាយ​គ្នា​ក៏​ចូល​ទៅ​សួរនាំ។  

បន្ទាប់ពីវាយតប់គ្នាពុទ្ធបរិស័ទនៅស្រុក​ចោម​ប្រាជា​ច្រើន​បាន​ទូរស័ព្ទ​ទៅ​សួរ​ថា តើ​ហេតុអ្វីបានវាយតប់គ្នា?  ដូច្នេះអាត្មាកំពុង​​ប្រឹក្សា​ជាមួយ​គណៈកម្មាធិការ​ចំណុះជើងវត្តដើម្បី​ស្វែង​រក​មូល​ហេតុ​នេះ គ្រាដែលមាន​ជម្លោះ​នោះមាន​អ្នក​ភូមិ សាច់​ញាតិ និង​ព្រះសង្ឃ​ដែល​នៅ​កន្លែង​កើត​ហេតុ​បាន​ព្យាយាម​ឃាត់​កុំ​ឱ្យ​មាន​ជម្លោះ។

ទោះយ៉ាងណាមិនមានការប្ដឹងគ្នាទេព្រោះម្ដាយរបស់ព្រះសង្ឃដែលវាយចាញ់ព្រះសង្ឃ១អង្គទៀតនោះបានហាមឃាត់មិនចង់ឱ្យប្ដឹងនោះទេ ព្រោះមិនចង់ឱ្យមានកម្មជាអកុសលបន្តទៀត។ហើយព្រះសង្ឃដៃដល់ក៏គេចព្រះកាយចេញពីវត្តក្រោយកើតហេតុបាន១ថ្ងៃ។

ព្រះសង្ឃវាយតប់គ្នាផ្អើលញោមញាតិនៅក្នុងពិធីសូត្រមន្ត ព្រោះតែការប្រកាន់ខ្ញាល់រឿងគង់នៅកៅអីជួរមុខក្រោយ

បើតាម​ព្រះ​សង្ឃ​ដែល​រង​គ្រោះ​ដោយការវាយបានមានសង្ឃដីការឱ្យដឹងថា ​មុនពេលកើតហេតុព្រះអង្គត្រូវ​បាននិមន្តទៅធ្វើ​ពិធី​សូត្រ​មន្តដោយញោមញាតិរៀបចំតុនិងកៅអីសម្រាប់ព្រះសង្ឃគង់និងធ្វើពិធី  ពេលនោះកៅអីខាងក្រោយពេញ ហើយអាសនៈ​ខាង​មុខ​មាន​៣​កន្លែង​នៅ​ទំនេរទើបព្រះអង្គនិមន្តទៅគង់គ្រានោះ​ព្រះសង្ឃ១អង្គផ្សេងទៀតសង្ស័យជាក្រុមសង្ឃដៃដល់ក៏សួរថា បួសបានប៉ុន្មានឆ្នាំបានគង់នៅខាងមុខ? ស្រាប់តែព្រះសង្ឃដៃដល់ស្ទុះមកដាល់​អាត្មា​មុន ហើយអាត្មាក៏តដៃវិញប៉ុន្តែ​មិន​អាច​តទល់​នឹង​កម្លាំង​របស់​ព្រះសង្ឃនោះទេ ក្រោយមកក៏មានការជួយឃាត់បំបែកដែលទំនងជាខ្ញាល់រឿងគង់កៅអីជួរមុខសម្រាប់ថ្នាក់ដឹកនាំសង្ឃ។

ប្រភពផ្សេងទៀតបានឱ្យដឹងថា បានឃើញព្រះអង្គដៃដល់លើកកៅអីទៅវាយសង្ឃរងគ្រោះ ប៉ុន្តែព្រះសង្ឃផ្សេងទៀត និងអ្នកភូមិឃើញទាន់ក៏បានឆក់យកកៅអីជ័រនោះចេញហើយក៏នៅតែសម្រុកទៅវាយនឹងដៃទៀត៕