ច្រកទ្វារអន្តរជាតិព្រំស្ងាត់ភ្ញៀវចេញចូល គ្រាដែលសំបូរខ្មែរមកលេងល្បែងនៅកាស៊ីណូ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 15 មេសា 2023
ច្រកទ្វារអន្តរជាតិព្រំស្ងាត់ភ្ញៀវចេញចូល គ្រាដែលសំបូរខ្មែរមកលេងល្បែងនៅកាស៊ីណូ

ក្រុមពលរដ្ឋរអ៊ូថា ច្រកទ្វារព្រំដែនអន្តរជាតិនានាដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ហាក់មានពលរដ្ឋអ្នកធ្វើដំណើរចេញចូលច្រើន ចំណែកច្រកទ្វារអន្តរជាតិព្រំនៃខេត្តប៉ៃលិនវិញមិនសូវមានមនុស្សចេញនិងចូលទេ ពិសេសគឺពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងចូលឆ្នាំប្រពៃណីជាតិខ្មែរ តែបែរជាសំបូរភ្ញៀវខ្មែរមកលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូទៅវិញ។ វីដេអូ https://fb.watch/jWnc-4HPXt/?mibextid=DcJ9fc

ពលរដ្ឋម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណមានមុខរបររត់តាក់ស៊ីនៅច្រកទ្វារព្រំបានត្អូញត្អែថាពួកគាត់ស្ទើរតែរត់ទៅរកនៅទឹកដីឡែមច្រកដូងនៃស្រុកកំរៀងខេត្តបាត់ដំបងទៅហើយ តែដោយសារផ្ទះនៅប៉ៃលិនទើបទ្រាំនៅរកទីនេះ។ ចំណែកច្រកអន្តរជាតិព្រំនេះមិនសូវមានភ្ញៀវទេសចរចេញចូលទេសូម្បីតែពលករខ្មែរមកលេងបុណ្យចូលឆ្នាំក៏មិនសូវមានដូចនៅច្រកដទៃទៀតដែរ រីឯទំនិញដែលដឹកចេញមកពីប្រទេសថៃក៍ត្រូវចំណាយបង់ថ្លៃជាងច្រកផ្សេងគឺក្នុង១ឡានស៊ាំយ៉ុងពី៣០ទៅ៤០ម៉ឺនរៀលពេលដឹកចេញពីខេត្តត្រូវបង់៤ម៉ឺននៅដីក្រហមមួយកន្លែងទៀត ចំណែកនៅច្រកដូងនៃស្រុកកំរៀងវិញគេបង់តែ៥ម៉ឺនដឹកដល់ទីរួមចេត្តបាត់ដំបងតែម្តង។

ច្រកទ្វារអន្តរជាតិព្រំស្ងាត់ភ្ញៀវចេញចូល គ្រាដែលសំបូរខ្មែរមកលេងល្បែងនៅកាស៊ីណូ

លោកបន្តថាការមិនសូវមានពលករឬអ្នកធ្វើដំណើរចេញតាមច្រកនេះគឺបណ្តាលមកពីខាងភាគីថៃគេប្រមូលនិងដឹកពីតាមបណ្តាលខេត្តនានានៅស្រុកថៃរួចដឹកយកទៅតែតាមច្រកដូងតែម្តងព្រោះគេបានរៀបចំសំរាប់ពលករទូទៅ។ ហើយលោកក៍ចង់ឱ្យខាងថ្នាក់ដឹកនាំយើងទៅទាក់ទងធ្វើយ៉ាងណាឱ្យខាងភាគីថៃបន្ធូរបន្ថយការធ្វើសំណុំបែបបទដើម្បីឱ្យមានភ្ញៀវទេសចរចេញចូលតាមច្រកនេះព្រោះទីធ្លាធំទូលាយបរិកាសល្អជាងច្រកដទៃច្រើនណាស់។

ពាក់ព័ន្ធក្នុងរឿងនេះដែរលោក ប៊ិច ប៊ិន ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំបានឱ្យថា ច្រកទ្វារអន្តរជាតិព្រំបានយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកធ្វើដំណើរ ទាំងប័ណ្ណព្រំដែននិងប៉ាស្ព័រជួយសម្រួលឱ្យពួកគាត់បានយ៉ាងរហ័សទាន់ចិត្តមិនឱ្យពួកគាត់ល្អក់កកឡើយហើយពាក់ពន្ធមិនសូវមានពលករខ្មែរឆ្លងតាមច្រកនេះគឺមកពីក្រុមហ៊ុនរថយន្តដឹកអ្នកដំណើររបស់ថៃគេដឹកទៅកន្លែងដែលគេរៀបចំ ហើយខាងថ្នាក់ដឹកនេត្រក៏កំពុងទំនាក់ទំនងទៅខាងភាគីថៃដើម្បីធ្វើឱ្យច្រកទ្វារអន្តរជាតិយើងនេះមានការល្អប្រសើរជាងនេះគឺដើម្បីជីវភាពរបស់ពលរដ្ឋក្នុងតំបន់។

ទោះយ៉ាងនេះក្ដីមតិពលរដ្ឋលើកឡើងថា  ការរៀបចំល្អ ការបំពេញការងារល្អ សណ្ដាប់ធ្នាប់ល្អ ពិសេសការកាត់បន្ថយអំពើរពុករលួយ ឬក៏កុំឱ្យមានអំពើពុករលួយតែម្ដងគឺជាកត្តាទាក់ទាញដល់ក្រុមអាជីវករដឹកទំនិញនិងក្រុមពលករឱ្យឆ្លងកាត់ច្រើនហើយ ព្រោះសច្ចៈធារនៃធម្មជាតិគឺបែបហ្នឹង៕ តាពេជ្រ

ច្រកទ្វារអន្តរជាតិព្រំស្ងាត់ភ្ញៀវចេញចូល គ្រាដែលសំបូរខ្មែរមកលេងល្បែងនៅកាស៊ីណូ