នគរបាលក្រុងព្រៃវែង បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ពាក់ព័ន្ធក្លែងជាសង្ឃមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ ហៅវត្ត ស្វាយសុខោ ស្ថិតក្នុងភូមិស្វាយសុខោសង្កាត់ជើងទឹក ក្រុងព្រៃវែង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។
សង្ឃក្លែងក្លាយចំនួន១២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែងដើម្បីចាត់ការតាមនីតិវិធី៕