អាម៉េរិកនិងកូរ៉េខាងត្បូង ព្រមានពីការវាយប្រហារតាមអ៊ិនធឺណេតរបស់កូរ៉េខាងជើង

ពិភពលោក
ថ្ថ្ងៃអង្គារ 14 កុម្ភៈ 2023
អាម៉េរិកនិងកូរ៉េខាងត្បូង ព្រមានពីការវាយប្រហារតាមអ៊ិនធឺណេតរបស់កូរ៉េខាងជើង

សេចក្តីជូនដំណឹងរួមគ្នាមួយរវាងសហរដ្ឋអាម៉េរិក និងប្រទេសកូរ៉េខាងត្បូង បានចេញស្តីពី“សកម្មភាពតាមអ៊ីនធឺណេត ដែលមានគំនិតអាក្រក់” របស់ប្រទេសកូរ៉េខាងជើង ដោយនិយាយថាពួក Hacker បានកំណត់គោលដៅលើអ្នកផ្តល់សេវាសុខភាពសហគ្រិនផ្នែកការពារជាតិអាមេរិក និងសូម្បីតែភ្នាក់ងាររដ្ឋាភិបាល រួមទាំងមន្ទីរបញ្ចកោណផងដែរ។

សារព័ត៌មាន RT របស់រុស្ស៊ីចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខតាមអ៊ីនធឺណិត បានបញ្ជាក់អំពី “យុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីដែលបានសង្កេតឃើញថ្មីៗនេះ” ដែលប្រើដោយពួក Hacker កូរ៉េខាងជើងក្នុងការវាយប្រហារប្រភេទសូហ្វវែransomware ប្រឆាំងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដោយចោទថា ពួកគេកំពុងប្រើប្រាស់ប្រាក់ចំណូលដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការអ៊ីនធឺណិតផ្សេងទៀត។

អាម៉េរិកនិងកូរ៉េខាងត្បូង ព្រមានពីការវាយប្រហារតាមអ៊ិនធឺណេតរបស់កូរ៉េខាងជើង

ប្រភពដាច់ដោយឡែកមួយទៀតបានកត់សម្គាល់ការវាយប្រហារបានផ្តោតលើប្រព័ន្ធថែទាំសុខភាព និង “ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ” ផ្សេងទៀត “អ្នកដើរតួតាមអ៊ីនធឺណិត កូរ៉េខាងជើងបាននឹងកំពុងប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ដែលបង្កើតតាមរយៈសកម្មភាព ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតខុសច្បាប់ ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធដូចជាអាសយដ្ឋាន IP និងដែន ឬdomains”។

ការវាយប្រហារដោយ Ransomware ជាធម្មតាឃើញពួក Hacker គ្រប់គ្រងកុំព្យូទ័រទិន្នន័យផ្ទាល់ខ្លួន ឬពាក្យសម្ងាត់ របស់ជនរងគ្រោះ ហើយបន្ទាប់មកទាមទារការទូទាត់មុនពេលប្រគល់ពួកគេមកវិញជាញឹកញាប់នៅក្នុងទម្រង់នៃរូបិយប័ណ្ណគ្រីបតូ (លុយអេឡិចត្រូនិច) ដែលពិបាកតាមដាន៕

អាម៉េរិកនិងកូរ៉េខាងត្បូង ព្រមានពីការវាយប្រហារតាមអ៊ិនធឺណេតរបស់កូរ៉េខាងជើង