យន្តហោះហោះឡើង និងចុះចតដោយត្រង់ Recon មានតម្លៃ 150,000 ដុល្លារអាម៉េរិកអាចហោះហើរបាន 20នាទីក្នុងកម្ពស់ 122ម៉ែត្រ។
ក្រុមហ៊ុនអាម៉េរិក Ryse Aero Technologies ចាប់ផ្ដើមទទួលការបញ្ជាទិញជាមុនសម្រាប់Recon ដែលជាយន្តហោះអគ្គិសនីហោះឡើង និងចុះចតដោយត្រង់ (eVTOL) ប្រភេទស្រាល។នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី10 មករា 2023។
តាមគម្រោងយន្តហោះនេះ នឹងត្រូវបានប្រគល់ជូនអតិថិជននៅត្រីមាសទីបួន ឆ្នាំ 2023 ក្នុងតម្លៃ150,000 ដុល្លារក្នុងគ្រឿង៕