ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅរឿង កៀបយកប្រាក់ពីមន្ត្រី និងអាជីវករ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 12 មករា 2023
ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅរឿង កៀបយកប្រាក់ពីមន្ត្រី និងអាជីវករ

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ត្រូវបានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតកោះហៅទៅបំភ្លឺករណីភាពមិនប្រក្រតីមួយចំនួនក្នុងការបំពេញតួនាទីភារកិច្ច។

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយបាទទួលពាក្យបណ្តឹងមកថា លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថាន ខេត្តកណ្តាល ១.បានយកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ចំនួន ២០០ដុល្លារអាមេរិកក្នុងមួយខែ។  ២.កិបកេងថវិកា រៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួងផ្ដល់ជូនមន្ទីរចំនួន៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។ ៣.បញ្ជាឱ្យមន្ត្រីទាមទារថ្លៃ សេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែង ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់៕ រំចង់

ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅរឿង កៀបយកប្រាក់ពីមន្ត្រី និងអាជីវករ