ក្រុមហ៊ុនអាម៉េរិកមួយបង្កើនការទិញទំនិញពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិបន្ថែមទៀត

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 7 មករា 2023
ក្រុមហ៊ុនអាម៉េរិកមួយបង្កើនការទិញទំនិញពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិបន្ថែមទៀត

ក្រុមហ៊ុនអាម៉េរិកមួយឈ្មោះ Walmart នឹងបង្កើនការទិញផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិបបន្ថែមទៀតទៀត។ នេះបើជំនួបកិច្ចពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ ជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ មករា។

ក្រុមហ៊ុនអាម៉េរិកមួយបង្កើនការទិញទំនិញពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិបន្ថែមទៀត

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គោលបំណងនៃជំនួបនេះគឺដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។

ក្រុមហ៊ុនអាម៉េរិកមួយបង្កើនការទិញទំនិញពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិបន្ថែមទៀត

ជាមួយគ្នានេះលោកក៏បានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជាផងដែរ។

ក្រុមហ៊ុនអាម៉េរិកមួយបង្កើនការទិញទំនិញពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិបន្ថែមទៀត

លោកស្រី Anbinh Phan លើកឡើងថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ចវិនិយោគក្នុងប្រទេសកម្ពុជាដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អជាមួយអ្នកផលិតនៅកម្ពុជាលើវិស័យសម្លៀកបំពាក់វាយនភ័ណ្ឌ និងកសិកម្ម។

ក្រុមហ៊ុនអាម៉េរិកមួយបង្កើនការទិញទំនិញពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិបន្ថែមទៀត

សូមរម្លឹកថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិកមានការកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានជាង៦ពាន់៦រយលានដុល្លារកើនឡើងជាង៣៥%៕ រំដួល

ក្រុមហ៊ុនអាម៉េរិកមួយបង្កើនការទិញទំនិញពីកម្ពុជាដែលបំពេញបានតាមស្តង់ដារអន្តរជាតិបន្ថែមទៀត