ការប្រវាស់ក្របីផើម អភិរក្សសត្វក្រៀល ជាចំណែកចូលរួមលើកស្ទួយជីវភាពអ្នកចូលរួម

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 28 កក្កដា 2021
ការប្រវាស់ក្របីផើម អភិរក្សសត្វក្រៀល ជាចំណែកចូលរួមលើកស្ទួយជីវភាពអ្នកចូលរួម

គម្រោងធនាគារក្របី ឬប្រវាស់ក្របី របស់អង្គការ BirdLife នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅវគ្គ១ ត្រូវបានបញ្ចប់ជាមួយភាពជោគជ័យសម្រាប់ឆ្នាំ ២០១៨-២០២១។

គម្រោងនេះគឺជាផ្នែកមួយដែលជួយដល់ការអភិរក្សសត្វក្រៀល និងទីជម្រករបស់វា តាមរយៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅភូមិដីលើក ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។

ការប្រវាស់ក្របីផើម អភិរក្សសត្វក្រៀល ជាចំណែកចូលរួមលើកស្ទួយជីវភាពអ្នកចូលរួម

ដោយអង្គការបានផ្ដល់ក្របីមេពូជផើមស្រាប់ ៥ក្បាលដល់ពលរដ្ឋ១គ្រួសារ។ ហើយក្នុងរយៈពេល ០៣ឆ្នាំនៃកិច្ចសន្យាតាមកាលកំណត់ទើបតែបញ្ចប់ ដើម្បីបែងចែកផលលាភតាមកិច្ចសន្យាដែលបានព្រមព្រាងគ្នា។ ក្នុងនោះដែរ កសិករទទួលចិញ្ចឹមទទួលប្រាក់ដែលបានមកពីការលក់ក្របី ប្រមាណជា ១០៥០០០០០៛(ដប់លានហាសិបម៉ឺនរៀល)។ បច្ចុប្បន្នក្របីបានកើនក្របីមេពូជដល់ ៧ក្បាល ដែលសុទ្ធតែជាមេពូជផើមដើម្បីបន្តទៅវគ្គទី២។

គួររំលឹកថា គម្រោងនេះជាយុទ្ធសាស្ត្រជំរុញលើកទឹកចិត្តឱ្យមានអ្នកចូលរួមអភិរក្សសត្វក្រៀល ជាថ្នូរទទួលបានក្របីទៅចិញ្ចឹម ដើម្បីសម្រួលដល់ជីវភាព ដោយបានធ្វើកិច្ចសន្យាជួយដល់ការអភិរក្សសត្វក្រៀល៕

ការប្រវាស់ក្របីផើម អភិរក្សសត្វក្រៀល ជាចំណែកចូលរួមលើកស្ទួយជីវភាពអ្នកចូលរួម