
ភ្នំពេញ៖ សត្វក្រៀលចំនួន ១៦ក្បាល ក្នុងនោះមាន ០២ក្បាលជាកូនជំទង់បានត្រលប់ពីទីកន្លែងពងកូននិងចុះមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីរកចំណីក្នុងរដូវមិនបន្តពូជ។

សូមរំលឹកថា សត្វក្រៀលមានវត្តមាននៅតំបន់ដីសើមនេះក្នុងរដូវមិនបន្តពូជចាប់ពីខែធ្នូដល់ខែកុម្ភ: នៅរដូវពងកូនសត្វនេះបំលាស់ទីទៅតំបន់ព្រៃល្បោះក្នុងខេត្តព្រះវិហារ រតនគិរីនិងមណ្ឌល់គិរី។ចំនួនសត្វក្រៀលមានការថយចុះយ៉ាងគំហុកក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ៕
