កម្ពុជាបន្តចុះរងាខ្លាំងចំនួន ២ថ្ងៃ អាជ្ញាធរប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ប្រឈមសូមតោងប្រយ័ត្ន

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 18 ធ្នូ 2022
កម្ពុជាបន្តចុះរងាខ្លាំងចំនួន ២ថ្ងៃ អាជ្ញាធរប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ប្រឈមសូមតោងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា កម្ពុជាចុះត្រជាក់ខ្លាំងទៀតហើយចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន។ 

ឥទ្ធិពលសម្ពោធខ្ពស់ពីចិន ដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន នឹងធ្វើឱ្យកម្ពុជាចុះត្រជាក់ខ្លាំង ជាពិសេសនៅតាមតំបន់ភ្នំ តំបន់ជាប់ជូរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។

កម្ពុជាបន្តចុះរងាខ្លាំងចំនួន ២ថ្ងៃ អាជ្ញាធរប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ប្រឈមសូមតោងប្រយ័ត្ន

ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន នឹងចុះត្រជាក់ មានសីតុណ្ហភាពអប្បរមា អាចធ្លាក់ចុះក្នុងរង្វង់ពី១៥-១៦ អង្សាសេ។ ចំណែកខេត្តស្ទឹងត្រែងបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង នឹងចុះត្រជាក់ ដោយមានសីតុណ្ហភាពអប្បរមាចាប់ពី ១៧-១៨ អង្សាសេ។ និងរាជធានី-បណ្ដាខេត្តដទៃទៀត មានសីតុណ្ហភាពអប្បរមាក្នុងរង្វង់២០ អង្សាសេ៕

កម្ពុជាបន្តចុះរងាខ្លាំងចំនួន ២ថ្ងៃ អាជ្ញាធរប្រកាសឱ្យពលរដ្ឋនៅតាមតំបន់ប្រឈមសូមតោងប្រយ័ត្ន