ក្នុងរដូវរងាសីតុណ្ហភាពធ្លាក់ចុះពី -20 ទៅ -50 អង្សាសេនៅឯប្រទេសរុស្ស៉ី សកម្មភាពមួយដែលទាក់ទាញអ្នកទេសចរ គឺការនេសាទក្នុងអាកាសធាតុដ៏ត្រជាក់។ ជាពិសេសរដូវនេះទាំងអ្នកជំនាញនិងអ្នកស្ម័គ្រចិត្តមកពីតំបន់តំបន់ជាច្រើននៅស៊ីបេរី បានមកនេសាទជាការលម្ហែកម្សាន្ត។
សមុទ្រ Laptev ស្ថិតនៅក្នុងមហាសមុទ្រអាកទិក នៅចន្លោះឆ្នេរភាគខាងជើងនៃស៊ីបេរី។ ជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនក្នុងតំបន់ ពួកគេនឹងចាកចេញពីផ្ទះពីរបីសប្តាហ៍ដើម្បីនេសាទនៅសមុទ្រ Laptev ។ ពួកគេនេសាទទាំងថ្ងៃទាំងយប់នៅក្នុងជម្រករបស់ពួកគេដែលបានសង់ឡើងដើម្បីការពារអាកាសធាតុត្រជាក់។
ការនេសាទរបស់ពួកគេអាចរកត្រីបានតិចច្រើនទៅតាមការព្យាយាម ខណៈដែលតំបន់ស៉ីបេរីនេះសម្បូរត្រីងាយនឹងឱ្យរកបានច្រើន អ្នកខ្លះស្ទូចបានរាប់តោនក៏មាន។
សូមរំលឹកថា អាកាសធាតុគឺអាក់ទិកទ្វីប រយៈពេលជាង 9ខែសីតុណ្ហាភាពថេរក្រោមសូន្យអង្សាសេ។ ហើយចាប់ខែសីហាដល់កញ្ញាសមុទ្រត្រូវបានរួចផុតពីសភាពកករឹងបែកផ្សែង។ សីតុណ្ហាភាពទឹកក្នុងរដូវក្តៅនៅភាគខាងត្បូងគឺ +12 ដល់ + 15 °, នៅភាគខាងជើង +1 ដល់ + 6 °។ ក្នុងរដូវរងារសីតុណ្ហភាពទឹកនៅក្រោមទឹកកក: -1.5 អង្សាសេ៕