Stephen “tWitch” Boss ឌីជេប្រចាំអតីតកម្មវិធីទូរទស្សន៍ The Ellen DeGeneres Show បានទទួលមរណភាពក្នុងអាយុ៤០ឆ្នាំ។ តារាល្បីអាម៉េរិករូបនេះ ស្លាប់ដោយសារអត្តឃាតខ្លួនឯងនៅសណ្ឋាគារមួយ ដោយបានសរសេរលិខិតទុកឱ្យភរិយាផងដែរ។
បើតាម CNN លោកស្រី Holker Boss ជាភរិយាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "វាគឺជាមួយសោកសៅបំផុតដែលខ្ញុំត្រូវបាត់បង់ប្តី Stephen គាត់បានចាកចេញពីពួកយើងគ្មានត្រឡប់" ។ "Stephen ជាមនុស្សល្អ គាត់ឱ្យតម្លៃដល់គ្រួសារ មិត្តភ័ក្តិ និងអ្នកជិតខាងជាជាងអ្វីទាំងអស់ ហើយជាមេគ្រួសារគួរឱ្យគោរពស្រលាញ់។ គាត់គឺជាឆ្អឹងខ្នងនៃគ្រួសាររបស់យើង ជាប្តី និងជាឪពុកដ៏ល្អបំផុត។
នាងបានបន្ថែមថា «គាត់បានបន្សល់ទុកសំបុត្រមួយនឹងជាការនិយាយមិនច្បាស់ តែដោយអំពើល្អរបស់គាត់នឹងនាំឱ្យដួងប្រលឹងគាត់ទៅកាន់សុគតិភព»។ "ខ្ញុំប្រាកដក្នុងចិត្តថានឹងមិនមានថ្ងៃណាដែលយើងនឹងមិនគោរព និងការចងចាំនូវគុណបំណាច់របស់គាត់នោះទេ។ តែយើងសុំមិននិយាយអ្វីទៀតទេក្នុងអំឡុងពេលដ៏លំបាកនេះសម្រាប់ខ្លួនខ្ញុំផ្ទាល់ និងជាពិសេសសម្រាប់កូនទាំងបីរបស់យើង”៕