កាលពី ៦៦លានឆ្នាំមុន Titanoboa (ពស់ថ្លាន់យក្ស) ជាសត្វប្រមាញ់ដ៏ខ្លាំងក្លាបំផុតលើសគេនៅលើផែនដីយើងនេះ ។ វាមានបណ្តោយខ្លួនជាង ១៤ម៉ែត្រ មានទម្ងន់ជាងមួយតោន ហើយសម្ពាធនៃការរឹតរបស់វាគឺ ២៨ម៉ឺនគីឡូក្រាមក្នុងមួយម៉ែត្រការ៉េ ។ គេបានរកឃើញឆ្អឹងរបស់វានៅក្នុងប្រទេសកូឡំប៊ី ។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ព្រោះតែទម្ងន់ដ៏ស្បើមរបស់វានេះ Titanoboa រស់នៅជាភាគច្រើនក្នុងទឹក ។
អ្នកវិទ្យាសាស្រ្ដបានធ្វើការសន្និដ្ឋានថា ចំណីរបស់សត្វពស់យក្សនេះកាន់តែពិបាកទៅៗដោយសារតែការធ្លាក់ចុះព្រៃឈើ និងទឹកភ្លៀង ក្នុងការស្វែងចំណីដែលមានមាឌធំៗជាងវា និងកត្តាសីតុណ្ហភាពទំនងជាមូលហេតុដែលអាចឱ្យសត្វពស់យក្សនេះបានផុតពូជពីភពផែនដីកាលពីជា ៦៦លានមុន៕ រំចង់