កោះកុង៖ បទល្មើសនេសាទខ្យងក្រឡាហូលកំពុងកើតមានពេញបន្ទុកនៅដែនសហគមន៍ជ្រោយស្វាយ ស្ថិតនៅក្នុងស្រែអំបិល ខេត្តកោះកុង ក្រោមការគ្រប់គ្រងរបស់ លោក ហិន ឡា ប្រធានជលផលបូទុមសាគរ ហាក់ធ្វើមិនដឹងល្ហើយ គ្រាធំក្លិនរលួយយូរមកហើយនៅតំបន់នោះ។
សកម្មភាពដែលល្មើសនោះ គឺធ្វើការប្រើឧបករណ៍ (ឈ្នាងអូស) ខ្យងក្រឡាហូលខុសការកំណត់នៃច្បាប់ដោយប្រើឈ្នាងប្រវែង ២ម៉ែត្រ ៨តឹក ទៅ ៣ម៉ែត្រ ២តឹក និងប្រើកម្លាំងម៉ាស៊ីនខុសពីច្បាប់អនុញ្ញាត ផ្ទុយពីច្បាប់កំណត់ឱ្យត្រឹមក្រោម ៦៥សេស និងប្រើឧបករណ៍ឈ្នាងអូសមិនឱ្យលើសពី ១ម៉ែត្រ ២តឹក។
ទាក់ទងសកម្មខាងលើលោក ហិន ឡា ប្រធានជលផលបូទុមសាគរ មិនទាន់មានការបញ្ជាក់នៅឡើយ គ្រាដែលក្រុមការងារ 1Post បានផ្ញើសារសំណួរទៅកាន់តេឡេក្រាម និងលេខទូរសព្ទដៃរបស់លោកហើយ តែលោកមិនឆ្លើយតប។
គួររម្លឹកថា លោក ហិន ឡា ជាប្រធានជលផលបូទុមសាគរ បច្ចុប្បន្នគ្រប់គ្រងដែនសហគមន៍នេសាទចំនួន ៣ស្រុក គឺស្រុកបូទុមសាគរ ស្រុកគីរីសាគរ និងស្រុកស្រែអំបិល៕ លម្អិតនៅវីដេអូបន្ទាប់ពីអត្ថបទនេះ