ការជួញដូរសត្វអណ្ដើកនៅតែបន្ត ខណៈមន្ត្រីជំនាញកំពុងបង្កាត់ពូជឡើងវិញ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 6 កក្កដា 2021
ការជួញដូរសត្វអណ្ដើកនៅតែបន្ត ខណៈមន្ត្រីជំនាញកំពុងបង្កាត់ពូជឡើងវិញ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី០៦ ខែកក្ដដា បានឱ្យដឹងថា ការជួញដូរសត្វអណ្ដើកព្រៃទឹកសាបនៅតែបន្ត ខណៈមន្ត្រីជំនាញកំពុងព្យាយាមអភិរក្ស។

ទាក់ទងការអភិរក្សនេះ ក្រុមWRRT រហូតមកដល់ឆ្នាំ២០២១ បានធ្វើការរឹបអូសបានសត្វអណ្តើក និងកន្ធាយទាំងមូលបានចំនួន ៧៩ក្បាល ក្នុងនោះមានសត្វអណ្តើករស់ចំនួន៣៤ក្បាលក្នុងឆ្នាំនេះ ដែលភាគច្រើននៃសត្វអណ្តើកទាំងនោះត្រូវបានធ្វើការដោះលែងចូលទៅក្នុងទីជម្រកសមស្រប ឬត្រូវបានបន្ថែមទៅក្នុងកម្មវិធីបង្កាត់ពូជដើម្បីជួយដល់ការស្តារចំនួនសត្វឡើងវិញ ដោយមន្ត្រីរដ្ឋបាលជលផលរបស់ក្រុម WRRT។

ការជួញដូរសត្វអណ្ដើកនៅតែបន្ត ខណៈមន្ត្រីជំនាញកំពុងបង្កាត់ពូជឡើងវិញ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏បានអំពាវនាវដល់អ្នកទាំងឡាយប្រសិនបើប្រទះឃើញសត្វព្រៃត្រូវបានគេដាក់លក់ឬរក្សាទុកជាសត្វចិញ្ចឹមដោយរួមទាំងសត្វអណ្តើក សូមហៅទូរស័ព្ទទៅក្រុមបង្ក្រាបបទល្មើសសត្វព្រៃបន្ទាន់ តាមរយៈលេខប្រចាំការ ០១២ ៥០០ ០៩៤៕

ការជួញដូរសត្វអណ្ដើកនៅតែបន្ត ខណៈមន្ត្រីជំនាញកំពុងបង្កាត់ពូជឡើងវិញ ការជួញដូរសត្វអណ្ដើកនៅតែបន្ត ខណៈមន្ត្រីជំនាញកំពុងបង្កាត់ពូជឡើងវិញ