លោកពូទិន គ្រោងនឹងបញ្ចូលទឹកដីអ៊ុយក្រែនខ្លះជារបស់ខ្លួនបន្ថែមទៀត នឹងធ្វើឱ្យសង្គ្រាមកាន់តែវិវត្តធ្ងន់ធ្ងរឡើង

ពិភពលោក
ថ្ថ្ងៃសៅរ៍ 1 តុលា 2022
លោកពូទិន គ្រោងនឹងបញ្ចូលទឹកដីអ៊ុយក្រែនខ្លះជារបស់ខ្លួនបន្ថែមទៀត នឹងធ្វើឱ្យសង្គ្រាមកាន់តែវិវត្តធ្ងន់ធ្ងរឡើង

បរទេស៖ រុស្ស៊ីគ្រោងនឹងបញ្ចូលទឹកដីអ៊ុយក្រែនខ្លះជារបស់ខ្លួនបន្ថែមទៀតនៅថ្ងៃសុក្រ។ ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យសង្គ្រាមកាន់តែវិវត្តធ្ងន់ធ្ងរឡើង រួមទាំងការដាក់ទណ្ឌកម្មអន្តរជាតិបន្ថែមទៀតលើរុស្ស៉ី និងនាំឱ្យមានការគាំទ្រផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដល់អ៊ុយក្រែនបន្ថែមទៀត។

ការប្រគុំតន្ត្រីអបអរសាទរបានគ្រោងទុកនៅទីក្រុងមូស្គូនិងទឹកដីដែលរ់ស្ស៉ីកាន់កាប់ បន្ទាប់ពីបោះឆ្នោត “ការធ្វើប្រជាមតិ” ដែលលោកខាងលិចថាខុសច្បាប់ បង្ខំ និងបន្លំ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ចំនួនបួននៃទឹកដីអ៊ុយក្រែនគឺ Luhansk, Donetsk, Kherson និង Zaporizhzhia នឹងត្រូវបានដាក់ចូលក្នុងប្រទេសរុស្ស៊ីដោយប្រធានាធិបតី Vladimir Putin ដែលនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ។ 

លោកពូទិន គ្រោងនឹងបញ្ចូលទឹកដីអ៊ុយក្រែនខ្លះជារបស់ខ្លួនបន្ថែមទៀត នឹងធ្វើឱ្យសង្គ្រាមកាន់តែវិវត្តធ្ងន់ធ្ងរឡើង

លោក Peskov បាននិយាយថា អ្នកគ្រប់គ្រងដែលគាំទ្រទីក្រុងមូស្គូក្នុងតំបន់ទាំងបួននឹងចុះហត្ថលេខាលើសន្ធិសញ្ញាដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ីនៅសាលប្រជុំ St. George’s Hall របស់វិមានក្រឹមឡាំង។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិកាលពីថ្ងៃសុក្រ។ លោកបានអំពាវនាវឱ្យទប់ទល់នឹងការចល័តទ័ពរបស់រុស្ស៉ី។

លោកពូទិន គ្រោងនឹងបញ្ចូលទឹកដីអ៊ុយក្រែនខ្លះជារបស់ខ្លួនបន្ថែមទៀត នឹងធ្វើឱ្យសង្គ្រាមកាន់តែវិវត្តធ្ងន់ធ្ងរឡើង

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគ្រោងនឹងអនុម័តទណ្ឌកម្មថ្មីបន្ថែមទៀតដើម្បីប្រឆាំងនឹងរុស្ស៊ី និងផ្តល់ជំនួយបន្ថែមរាប់លានដុល្លារដល់អ៊ុយក្រែន។ លោកពូទីននៅព្រឹកថ្ងៃសុក្របានចេញក្រឹត្យទទួលស្គាល់ឯករាជ្យនៃតំបន់ Kherson និង Zaporizhzhia ជាជំហានបន្ទាប់ដែលលោកបានធ្វើកាលពីខែកុម្ភៈទាក់ទងនឹង Luhansk និង Donetsk។

អ៊ុយក្រែនបានប្ដេជ្ញាម្តងហើយម្តងទៀតក្នុងការដណ្តើមយកតំបន់ទាំងបួនព្រមទាំងតំបន់គ្រីមេមកវិញ។ គ្រាដែលរុស្ស៊ីសន្យាការពារទឹកដីរបស់ខ្លួនទាំងអស់ រួមទាំងតំបន់ដែលទើបដាក់បញ្ចូលថ្មីផងដែរ ដោយប្រើគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ៕ប្រភព៖ AP