បរទេស៖ ព្យុះសង្ឃរា Ian បានបំផ្លិចបំផ្លាញរេដ្ឋារចនាសម្ព័ន្ធជាច្រើននៅភាគនិរតីនៃរដ្ឋផ្លរីដា។ គ្រាមនុស្ស 2.5លាននាក់បាននៅក្នុងផ្ទះដែលជន់លិច និងផ្តាច់ចរន្តអគ្គិសនី។
មជ្ឈមណ្ឌលគ្រោះមហន្តរាយជាតិបានព្រមានថា ខ្យល់ព្យុះដ៏ខ្លាំងមួយក្នុងចំណោមខ្យល់ព្យុះដ៏ខ្លាំងបំផុតដែលមិនធ្លាប់មាននឹងវាយលុកលើទឹកដីសហរដ្ឋអាមេរិក គ្រប់ដណ្ដប់លើរដ្ឋផ្លរីដាពេញមួយយប់កាលពីថ្ងៃពុធ ដោយបានគំរាមកំហែងដល់ការជន់លិចដ៏មហន្តរាយនៅក្នុងទឹកដីមួយនេះ។
ព្យុះ Ian បានប្រែក្លាយផ្លូវទៅជាទន្លេ ហើយបានបំផ្លិចបំផ្លាញដើមឈើ ខណៈដែលវាបានបក់បោកទៅភាគនិរតីរដ្ឋផ្លរីដា ជាមួយនឹងកម្លាំងខ្យល់ 241គីឡូម៉ែត្រ (150ម៉ាយក្នុងមួយម៉ោង) ដែលជាព្យុះដ៏កំណាចមួយ។ កម្លាំងរបស់ Ian ដែលបានបក់បោកមកជាប្រភេទខ្យល់ខ្លាំងលេខរៀងទី 4នៃ ព្យុះសង្ឃរាខ្លាំងបំផុតទី 5 នៅពេលដែលវាស់ដោយល្បឿនខ្យល់ដែលមិនធ្លាប់វាយប្រហារសហរដ្ឋអាមេរិក។
វាបានថមថយចុះទៅជាព្យុះត្រូពិចនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំងឡើងម្តងទៀតនៅពេលដែលកម្លាំងរុុញច្រានរបស់វាផ្លាស់ទីលើមហាសមុទ្រអាត្លង់ទិក និងគំរាមកំហែងដល់ឆ្នេរសមុទ្រ South Carolina នៅថ្ងៃសុក្រដោយឥទ្ធិពលខ្យល់ព្យុះសង្ឃរា។
ព្យុះកំបុតត្បូងនេះមានកម្ពស់ដល់ទៅពីរម៉ែត្រ (ប្រាំមួយហ្វីត) ត្រូវបានគេរំពឹងថា នឹងបក់បោកនៅសងខាងនៃឧបទ្វីបនេះ។ ហើយបានគំរាមកំហែងដល់អាយុជីវិត និងអាចបណ្ដាលឱ្យព្យុះអាចកើតមាននៅតាមឆ្នេរសមុទ្រភាគឦសាននៃរដ្ឋ Florida រដ្ឋ Georgia និងរដ្ឋ South Carolina៕ ប្រភព Aljazeera