![ឮយូរហើយថា សាន្ត ប៊ុនធឿន សម្ដេចឱ្យលុយទិញផ្ទះ ឥឡូវជាការពិតមែន គ្រាដែលលោកត្រូវបណ្ដេញចេញពីក្របខណ្ឌយោធា](https://1post.news/images/photos/3/2022-08/21/63020e083c387.jpeg)
លោក សាន្ត ប៊ុនធឿន ជាអ្នកល្បីឈ្មោះតាមបណ្តាញសង្គម ត្រូវបានថ្នាក់ដឹកនាំបណ្ដេញចេញពីក្របខ័ណ្ឌកងទ័ព ដើម្បីជៀសវាងការយល់ច្រឡំណាមួយ។ វីដេអូ https://fb.watch/f1OLplWXMX/
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោប្រមុខរដ្ឋាភិបាល បាន ចាត់វិធានការលើលោក សាន្ត ប៊ុនធឿន ក្រោយពីសម្តេចឃើញឃ្លីបវីដេអូផ្សាយផ្ទាល់មួយរបស់លោកកាលពីពេលថ្មីៗនេះ លើបណ្តាញសង្គមលោកកំពុងអង្គុយផឹកស្រា ហើយពេលអានសារខំមិនរួច លោក សាន្ត ប៊ុនធឿន ដែលជាចាងហ្វាងកាសែត SBT ក៏ក្រោកឈរ និងទាញចានយកទៅបោកកម្ទេចចោល ជាមួយការស្រែកថា លោក មិនចេះខ្លាចអ្នកណាឡើយ ហើយសួររកមុខអ្នកណា ដែលចង់ខ្លាំងជាមួយលោក។ ពេលបោកចាននោះ ក៏លោក បង្ហាញអារម្មណ៍ខឹងរឿងទៅស្រុកស្រែរកទិញក្តាមខ្យងក្លែមមិនបានផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី សរសេរលើទំព័រហ្វេសប៊ុកថា ចរិតរបស់លោក សាន្ត ប៊ុនធឿន មិនអាចកែប្រែបានឡើយ។ សម្តេច រៀបរាប់ដូច្នេះថា៖«ដើម្បីជួយដល់សាន្ត ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិងភរិយា បានជួយលុយ ដើម្បីសាន្ត ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន៥០០ដុល្លារក្នុង១ខែ តាំងពីឆ្នាំ២០១៨មក។ ខ្ញុំ ធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឲ្យស៊ីផឹកជេរបញ្ចោរតែចរិតមនុស្សនេះ កែមិនឡើងឡើយ»៕
![ឮយូរហើយថា សាន្ត ប៊ុនធឿន សម្ដេចឱ្យលុយទិញផ្ទះ ឥឡូវជាការពិតមែន គ្រាដែលលោកត្រូវបណ្ដេញចេញពីក្របខណ្ឌយោធា](https://1post.news/images/photos/3/2022-08/21/63020e0826191.jpeg)