ក្រុមបុគ្គលិកCNC កំពុងស្វែងរកអ្នកច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ស្របច្បាប់ក្រោយពីការបណ្ដេញចេញ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 27 តុលា 2021
ក្រុមបុគ្គលិកCNC កំពុងស្វែងរកអ្នកច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ស្របច្បាប់ក្រោយពីការបណ្ដេញចេញ

ក្រុមបុគ្គលិកទូរទស្សន៍CNC នៃក្រុមហ៊ុនCBS នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានកំពុងស្វែងរកអ្នកច្បាប់ឱ្យជួយពិនិត្យលើអត្ថប្រយោជន៍ដែលត្រូវទទួលបានតាមនីតិវិធី ក្រោយខាងក្រុមហ៊ុនសម្រេចបណ្ដេញចេញ ក្រោមហេតុផលកាត់បន្ថយបុគ្គលិកព្រោះវិបត្តិហិរញ្ញវត្ថុ។

ក្រុមបុគ្គលិកCNC ជាងម្ភៃនាក់ដែលត្រូវបណ្ដេញចេញបានឱ្យដឹងថា ភាគីក្រុមហ៊ុនបានបណ្ដេញចេញបុគ្គលិកក្រោមហេតុផលការចំណាយថវិការច្រើនមិនមានប្រាក់ចំណេញ ដែលត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួនទៅតាមផ្នែកនៃក្រុមហ៊ុនCBS ក្នុងនោះCNCក៏ស្ថិតក្នុងដំបូលនេះដែរ។ ការបណ្ដេញចេញដោយមិនមានកំហុសនេះបុគ្គលិកមិនបដិសេធទេ តែសូមឱ្យអនុវត្តន៍ផលប្រយោជន៍ជាសំណងទៅតាមច្បាប់លើកិច្ចសន្យាការងារមិនកំណត់ថេរវេលារវាងពួកគាត់និងក្រុមហ៊ុនសព្វថ្ងៃ ខណៈការបញ្ឈប់នេះភាគីក្រុមហ៊ុនបានផ្ដល់ឱ្យមានដូចជា៖ ១.ប្រាក់អតីតភាព ២.ប្រាក់ឈប់សម្រាក់ប្រចាំឆ្នាំ(គិតតែមួយឆ្នាំចុងក្រោយ) ៣.ប្រាក់បំណាច់ជួសការជូនដំណឹង ៤.ប្រាក់ខែចុងក្រោយ។

ក្រុមបុគ្គលិកCNC កំពុងស្វែងរកអ្នកច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ស្របច្បាប់ក្រោយពីការបណ្ដេញចេញ

ចំណែកការទាមទាររបស់អតីតបុគ្គលិកគឺសូមឱ្យក្រុមហ៊ុនគិតឱ្យត្រឹមត្រូវតាមច្បាប់ការងារដូចជា ១.សូមគិតប្រាក់ជំនួសការឈប់សម្រាកប្រចាំឆ្នាំតាមអតីតភាពការងារចាប់តាំងពីធ្វើការបាន១ឆ្នាំដំបូង ២.សូមឱ្យក្រុមហ៊ុនគិតប្រាក់អតីតភាព១៥ថ្ងៃក្នុង១ឆ្នាំទៅតាមអតីតភាពការងារ ៣.សូមឱ្យគិតប្រាក់ជំងឺចិត្តតាមមាត្រា៩១ (១៥ថ្ងៃក្នុង១ឆ្នាំទៅតាមអតីតភាពការងារ) និង៤.សូមឱ្យគិតប្រាក់បន្ទាប់បន្សំ(ប្រាក់ទូរសព្ទប្រចាំខែ)។

ការទាមទារខាងលើក្រុមបុគ្គលិកកំពុងស្វែងរកមេធាវី និងខាងសហជីព ជាពិសេសមេធាវីស្ម័គ្រចិត្តជួយអន្តរាគមន៍ គោលបំណងគឺសូមទទួលអត្ថប្រយោជន៍ទៅតាមច្បាប់ការងារ។

ក្រុមបុគ្គលិកCNC កំពុងស្វែងរកអ្នកច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ស្របច្បាប់ក្រោយពីការបណ្ដេញចេញ

សូមរំលឹកថា បុគ្គលិកផ្នែកព័ត៌មាន អ្នកកាត់ត អ្នកសម្របសម្រួលកម្មវិធី ២២នាក់ នៃទូរទស្សន៍ CNC មានអតីតភាពការងារចន្លោះពី១០ខែ រហូតដល់ជាង១៩ឆ្នាំ ត្រូវបានបណ្ដេញចេញជាបន្តបន្ទាប់ ហើយការបណ្ដេញចេញនេះត្រូវបុគ្គលិកលើកឡើងថា គ្មានតម្លាភាពនោះទេ អ្នកចូលក្រោយនៅកៀកមេៗមិនឃើញបណ្ដេញចេញទេ។

ទាក់ទងការលើកឡើងនេះយើងខ្ញុំមិនទាន់សូមការបញ្ជាក់ពីភាគីក្រុមហ៊ុនបាននៅឡើយ៕

ក្រុមបុគ្គលិកCNC កំពុងស្វែងរកអ្នកច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ស្របច្បាប់ក្រោយពីការបណ្ដេញចេញ