គម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ចាប់ផ្ដើមដំណើរការហើយ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 14 សីហា 2022
គម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ចាប់ផ្ដើមដំណើរការហើយ

កាលពីពេលថ្មីៗនេះក្រុមបុរាណវិទូអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានសហការជាមួយក្រុមការងារមកពីស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា បានរៀបចំពីធីសាសនាបើកការដ្ឋានកំណាយបុរាណវិទ្យានៅផ្នែកឦសាននៃគោបុរៈទី៥ ប្រាសាទព្រះវិហារ។ 

គម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ចាប់ផ្ដើមដំណើរការហើយ

គោលបំណងនៃការធ្វើកំណាយស្រាវជ្រាវនេះគឺដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់គោបុរៈទី៥ និងប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលឡើងវិញ។ 

សូមបញ្ជាក់ថា គម្រោងនេះត្រូវបាន កម្ពុជា-ឥណ្ឌា សហការគ្នាធ្វើឡើងដោយគ្រោងទុក ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះមានរយៈពេល ៣០ថ្ងៃ៕

គម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ចាប់ផ្ដើមដំណើរការហើយ