ហ្វេសបុកផេកសម្ដេច តេជោ នៅថ្ងៃត្រង់ទី១២ សីហា នេះបានបង្ហោះសារថា «មានជនខឹលខូចបាននិងកំពុងក្លែងតេឡេក្រាម (telegram) របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24ដូចមានភ្ជាប់ជាមួយ។
សូមប្អូនប្រុងប្រយត្ឋ័កុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់»៕