ស្ត្រីបរទេសម្នាក់ ធ្លាក់ពីលើអាគារព្រីនស៍ផ្លាហ្សា ទើជាប់ត្រឹមជាន់ទី៥B បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង០២ ឆ្លងអាធ្រាតចូលថ្ងៃទី១១ ខែសីហា ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះជាជនបរទេសម្នាក់បានឈរនិយាយជាមួយបុរសជនបទេសម្នាក់ទៀតនៅមុខបន្ទប់កើតហេតុខាងលើ។ មួយសន្ទុះក្រោយមកមិនដឹងថា មានរឿងទាស់សំដីគ្នាឬក៏មូលហេតុអ្វីនោះទេ ស្រាប់តែឃើញនារីរងគ្រោះបានធ្លាក់ចុះមកក្រោម។ ភ្លាមនោះដែរបុរសជនបរទេសព្យាយាមឈោងដៃទៅជួយតែជួយមិនបាន ក៏ធ្លាក់នារីរងគ្រោះមកក្រោមទើជាប់នឹងជាន់ទី៥B ផ្កាប់មុខចុះទៅក្រោម បណ្តាលឱ្យស្លាប់តតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកោសលវិច័យ និងស្រាវជ្រាវរកដើមចមនៃករណីមួយនេះ៕ 1Post