តែងតាំងលើកនេះ អភិបាលខណ្ឌ ៣រូបរបូតកៅអីចាស់ ក្រៅពីនោះបន្តដំណែងចាស់តែផ្លាស់ទីតាំង

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 30 កក្កដា 2022
តែងតាំងលើកនេះ អភិបាលខណ្ឌ ៣រូបរបូតកៅអីចាស់ ក្រៅពីនោះបន្តដំណែងចាស់តែផ្លាស់ទីតាំង

នាយករដ្ឋមន្រ្តីនៃកម្ពុជា តេជោសែន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចផ្ទេរភារកិច្ចនិងតែងតាំងអភិបាលខណ្ឌ ចំនួន ៩រូប នៅរដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងនោះលោក ពេជ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ពីអភិបាលខណ្ឌមានជ័យឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលខណ្ឌមានជ័យ។ លោក ធីម សំអានឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលខណ្ឌព្រែកព្នៅ។លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាលខណ្ឌបឹងកេងកង។ 

តែងតាំងលើកនេះ អភិបាលខណ្ឌ ៣រូបរបូតកៅអីចាស់ ក្រៅពីនោះបន្តដំណែងចាស់តែផ្លាស់ទីតាំង

លោក លឹម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលខណ្ឌ៧មករា ទៅជាអភិបាលខណ្ឌជ្រោយចង្វារ និងលោក ថេង សុថុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលខណ្ឌចំការមន ទៅជាអភិបាលខណ្ឌ៧មករា។ លោក សក់ ច័នកញ្ញារិទ្ធឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ។ លោក កៀង ល័ក្សឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលខណ្ឌចំការមន និងលោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលដូនពេញ។

តែងតាំងលើកនេះ អភិបាលខណ្ឌ ៣រូបរបូតកៅអីចាស់ ក្រៅពីនោះបន្តដំណែងចាស់តែផ្លាស់ទីតាំង

រីឯលោក ឃ្លាំង ហួត អតីតអភិបាលខណ្ឌជ្រោយចង្វារ និងលោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី អតីតស្នងការរងខេត្តព្រះសីហនុ ត្រូវបានតែងតាំងមកកាន់ដំណែងជាអភិបាលរងរាជធានីភ្នំពេញផងដែរ៕

តែងតាំងលើកនេះ អភិបាលខណ្ឌ ៣រូបរបូតកៅអីចាស់ ក្រៅពីនោះបន្តដំណែងចាស់តែផ្លាស់ទីតាំង តែងតាំងលើកនេះ អភិបាលខណ្ឌ ៣រូបរបូតកៅអីចាស់ ក្រៅពីនោះបន្តដំណែងចាស់តែផ្លាស់ទីតាំង