សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលតម្រូវអោយអនុវត្តវិធានការរឹតត្បិត ឬហាមឃាត់៖
១.សកម្មភាពអាជីវកម្មមួយចំនួន
២.សកម្មភាពប្រមូលផ្តុំមួយចំនួន
៣.បម្រាមគោចរពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ
សូមពិនិត្យមើលវិធានការលំអិតក្នុងសេចក្តីសម្រេចខាងក្រោមនេះ