
សហរដ្ឋអាមេរិក បានរៀបចំរួចជាស្រេចហើយ ដើម្បីកំទេចមូលដ្ឋានដែលនៅសល់របស់អ៊ីរ៉ង់ ព្រោះទីតាំងនោះត្រូវការញញួរធំរបស់អាមេរិក។ អាមេរិកបានអំពាវនាវឱ្យលោកអាឡឹមនី ចាកចេញនិងចុះចាញ់ មុនពេលការស្លាប់មកដល់។
ឥឡូវនេះ គ្រប់គ្នាកំពុងតែរង់ចាំមើលថាតើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ នឹងឆ្លើយតបចំពោះការអំពាវនាវនេះដោយរបៀបណា។ ញញួរធំរបស់អាមេរិកក៏កំពុងតែត្រៀមដើម្បីដំ ប្រសិនបើការឆ្លើយតបវាមានភាពអវិជ្ជមាននិងយឺតពេល។
អ្វីដែលពិភពលោកមើលឃើញ គឺលោកអាឡាំនីនិងបក្សពួក គួរអាចភៀសខ្លួនទៅរ៉ូស្សី ដែលជាប្រទេសតែមួយគត់អាចទទួលយកពួកគេ។ អ្វីដែលពួកជនផ្តាច់ការគួរគិត គឺការដូរលុយដុល្លារជាលុយរ៉ូស្សី ដើម្បីអាចបញ្ជូនទៅកាន់ធនាគាររ៉ូស្សី និងចាយវាយនៅទីនោះក្នុងជីវិតចុងក្រោយ ដែលលែងស្គាល់ប្រទេសកំណើតបានទៀតហើយ។

ជាការពិតណាស់ ជម្រើសរបស់គ្រួសារជនផ្តាច់ការគឺ ការបញ្ជូនប្រពន្ធកូន និងសាច់ញាតិចាកចេញទៅនៅប្រទេសរ៉ូស្សី (បានតែរ៉ូស្សីមួយប៉ុណ្ណោះ) មុនពេលដែលមេដឹកនាំផ្តាច់អាចចាកចេញនៅពេលក្រោយមក។ ប្រទេសជិតខាងលែងជាជម្រើសហើយ។
ប៉ុន្តែ ពេលខ្លះវាអាចហួសពេលសម្រាប់ពួកគេ ដូចជាមេដឹកនាំមួយចំនួនរបស់របបអាសាធ ដែលចុងក្រោយត្រូវគេចាប់ខ្លួននិងកាត់ទោសប្រហារជីវិត។ ជាទូទៅ មេដឹកនាំផ្តាច់ការ ដែលគេចាប់បានក្នុងទឹកដីរបស់ខ្លួន កម្ររួចជីវិតណាស់ ព្រោះប្រជាពលរដ្ឋដែលឈឺចាប់ក្នុងរបបនោះ នឹងមិនទុកពួកគេនោះឡើយ។ ម៉្យាងទៀត ដើម្បីប្រើប្រាស់លុយលួចជាតិ ដើម្បីបង្ករអសន្តិសុខ សម្រាប់ការដឹកនាំក្រោយៗមកទៀតឡើយ ជនផ្តាច់ការត្រូវតែស្លាប់ជាដាច់ខាត។
គេនៅចងចាំ ដែលជនផ្តាច់ការ Nicolae Ceaușescu និងប្រពន្ធត្រូវបានកាត់ទោស ដោយបាញ់សម្លាប់នៅជញ្ជាំងអាគារ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨៩ ក្នុងអាយុ ៧១ ឆ្នាំ។ តុលាការយោធាបានបញ្ជាទាហាន ឱ្យបាញ់ឱ្យអស់គ្រាប់ទាំង ៩០ គ្រាប់លើជនផ្តាច់ការពីនាក់ប្តីប្រពន្ធ។ ជាលទ្ធផល ជនផ្តាច់ការ Nicolae Ceaușescu ត្រូវ ១៣ គ្រាប់ និងអាលីណាជាប្រពន្ធ ត្រូវ ១៤ គ្រាប់។ ជើងរបស់ជនផ្តាច់ការ Nicolae Ceaușescu ត្រូវគ្រាប់ឡើងសុះ ព្រោះកាលនៅរស់គាត់បញ្ជាគេឱ្យធ្វើទារុណកម្ម ធ្វើឱ្យជើងអ្នកប្រឆាំង ឬមានមតិផ្ទុយខូចខាតជើង៕
