អ៊ុយក្រែន និងរុស្ស៊ី ដោះដូរអ្នកទោសដ៏ធំបំផុតពុំធ្លាប់មាន ចាប់តាំងពីកើតសង្គ្រាមជាមួយគ្នា

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 30 មិថុនា 2022
អ៊ុយក្រែន និងរុស្ស៊ី ដោះដូរអ្នកទោសដ៏ធំបំផុតពុំធ្លាប់មាន ចាប់តាំងពីកើតសង្គ្រាមជាមួយគ្នា

ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានអនុវត្តការដោះដូរអ្នកទោសដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមសារព័ត៌មានស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

យោងតាមប្រពព័ត៌មានពីទីភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែន បានបង្ហើបឱ្យដឹងថា ជនជាតិអ៊ុយក្រែន១៤៤នាក់ ដែលមានអាយុ១៩ និង៦៥ឆ្នាំបានត្រឡប់ទៅផ្ទះវិញ ជាលទ្ធផលនៃការផ្លាស់ប្តូរ។

អ៊ុយក្រែន និងរុស្ស៊ី ដោះដូរអ្នកទោសដ៏ធំបំផុតពុំធ្លាប់មាន ចាប់តាំងពីកើតសង្គ្រាមជាមួយគ្នា

ការដោះដូរនោះ រុស្ស៊ីបានដោះលែងទាហាន៥៩នាក់នៃឆ្មាំជាតិអ៊ុយក្រែន រួម ទាំង ៤៣នាក់ មកពីកងវរសេនាធំ Azov ដែលបានប្រយុទ្ធសម្រាប់រោងចក្រដែក Azovstal របស់ក្រុង Mariupol ។

ទីភ្នាក់ងារដដែលបានឲ្យដឹងថា ភាគច្រើននៃជនជាតិអ៊ុយក្រែនដែលត្រូវបានដោះលែងមានរបួសធ្ងន់ធ្ងរ ។

គួររំលឹកថា អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរអ្នកទោសជាលើកដំបូងនៅថ្ងៃទី២៤ ខែមីនា៕