រថយន្តល្មើសបច្ចេកទេសនៅតែបើកឆ្លងកាត់ជញ្ជីងថ្លឹងបាន ក្នុងភូមិសៀមរាប ស្រុកកណ្ដាលស្ទឹង គ្រាន់តែលូកហោប៉ៅចូលទៅជួបមន្ត្រីជញ្ជីងក្នុងបន្ទប់

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 8 មករា 2021

ខេត្តកណ្ដាល៖ សេចក្ដីរាយការបានឱ្យដឹងថា ក្រុមរថយន្តដឹកដី និងខ្សាច់ ល្មើសបច្ចេកទេស (គ្មានស្លាកលេខ តទ្រុង ផ្ទុកលើសទ្រុង ធ្លាក់លើផ្លូវ) នៅតែដឹកឆ្លងកាត់ជញ្ជីងទៅមុខបានយ៉ាងរលូននៅចំណុចភូមិសៀមរាប ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ២។

រថយន្តល្មើសបច្ចេកទេសនៅតែបើកឆ្លងកាត់ជញ្ជីងថ្លឹងបាន ក្នុងភូមិសៀមរាប ស្រុកកណ្ដាលស្ទឹង គ្រាន់តែលូកហោប៉ៅចូលទៅជួបមន្ត្រីជញ្ជីងក្នុងបន្ទប់

សេចក្ដីរាយការបានបន្តឱ្យដឹងទៀតថា ក្នុងមួយថ្ងៃៗរថយន្តដឹកប្រភេទនេះរាប់រយគ្រឿង ដឹកដី និងខ្សាច់ចូលភូមិសាស្ត្រ រាជធានីភ្នំពេញ ធ្វើអោយដី និងខ្សាច់ធ្លាក់លើផ្លូវ បង្កជាធូលីហុយ ប៉ះពាល់ដល់បរិស្ថាន សុខភាព សុវត្ថិភាព រំខានដល់ជីវភាព និងការធ្វើដំណើរ។

ទាក់ទងនឹងការលើកឡើងនេះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានឱ្យអ្នកសារព័ត៌មានដឹងថា លោកនឹងពិនិត្យមើលនៅចំណុចស្ថានីយ៍ជញ្ជីងថ្លឹងខាងឡើងវិញ ថាការពិតយ៉ាងណា។

សូមរំលឹកផងដែរថា  ក្រសួងរ៉ែ និងថាមពល កន្លងទៅសហការជាមួយអន្តរក្រសួងដែលពាក់ព័ន្ធ បានចេញសារាចរណ៍ណែនាំកំណត់ថា ការដឹកជញ្ជូនដីឬខ្សាច់ត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របអោយជិត មិនត្រូវធ្វើឱ្យដី និងខ្សាច់ធ្លាក់លើផ្លូវ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ និងផលប្រយោជន៍សាធារណៈ ពិសេសត្រូវគោរពបទដ្ឋានបច្ចេកទេស៕